header ads

Sponsor

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្ដាល មានខ្លឹមសារថា៖ “សូមគោរពជម្រាបសួរឱ្យតែថ្មើរនេះចន្លោះពីម៉ោង ៣ ដល់ម៉ោង ៤ ទៀបភ្លឺចោរទាក់ឆ្កែតែងតែចេញទាក់ឆ្កែរាល់យប់ក្នុង ភូមិពោធិរលំ ភូមិដើមជ្រៃ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ក្រោយពីទទួលបានព័ត៌មាននេះអធិការដ្ឋាននគរបាលស្រុកមុខកំពូល បានប្រើកម្លាំងសរុប បានដាក់គោលដៅនៅចំណុចសំខាន់ៗ ចំណុចងាយរងគ្រោះ ចំណុចពួនស្ទាក់ និងពេលវេលាដែលងាយរងគ្រោះ ក្នុងភូមិសាស្រ្តស្រុកមុខកំពូល ក៏ដូចជាឃុំរកាកោងទី២ តាមច្បាមប្រមាញ់ជនសង្ស័យដែលទាក់ឆ្កែ។

ហើយកន្លងមកកម្លាំងសមត្ថកិច្ចក៏បានបង្ក្រាបជនសង្ស័យទាក់ឆ្កែ ហើយពេលខ្លះក៏បានដេញប្រផាត់ចាប់ប្រភីងជាមួយជនសង្ស័យទាក់ឆ្កែទាំងនោះដោយមានភាពអំណោយផលនៅពេលយប់ស្ងាត់នៅតាមដងផ្លូវពុំមានយានយន្តបើកបរច្រើន ដូច្នេះពុំអាចបិទផ្លូវជិត ធ្វើឲ្យជនសង្ស័យរត់រួច ដែលបន្សល់ទុកវត្ថុតាងម៉ូតូ និងសត្វឆ្កែមួយចំនួនផងដែរ។
ករណីនេះសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានកំពុងរៀបចំកម្លាំងល្បាតពួនស្ទាក់ជាប្រចាំ ដើម្បីចាប់ជនសង្ស័យពាក់ព័ន្ធមកអនុវត្តតាមច្បាប់អោយខានតែបាន៕ រូបភាព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post