header ads

Sponsor

លោក ឡោ ចាន់លី អភិបាលនៃគណ:អភិបាលស្រុកព្រៃឈរ និងជាប្រធានអនុគណ:កម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានអោយដឹងថានៅថ្ងៃទី១សីហា ២០២១នេះថា ក្រុមការងាររបស់លោកបានចុះសិក្សាស្រាវជ្រាវរកអ្នកប៉ះពាល់ដោយផ្ទាល់និងប្រយោលជាមួយអ្នកវិជ្ជមានកូវីដ១៩ប្រភេទថ្មី(data)ឈ្មោះ ង៉ែត ស៊ីថា ត្រូវជាជីតា និងចៅឈ្មោះលី សារ៉ាវត្តី នៅភូមិសេនសិនជើង ឃុំស្រង៉ែ ស្រុកព្រៃឈរ បានរកឃើញអ្នកប៉ះពាល់ផ្ទាល់ ១៥នាក់ ។

ក្រុមការងារបានបញ្ចូនអ្នកប៉ះពាល់ផ្ទាល់ទាំង១៥នាក់ ទៅយកធ្វើសំណាកម៉ាស៊ីនធំ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក។
អភិបាលស្រុកព្រៃឈរបានបញ្ជាក់ថា ក្រុមគ្រួសារ និងអ្នកវិជ្ជមានកូវិដ១៩បំប្លែងថ្មី ដែលតា មិនមានប្រវត្តិពាក់ព័ន្ធជាមួយនឹងពលករមកពីប្រទេសថៃនោះទេ ៕រូបភាព៖ រដ្ឋបាលស្រុកព្រៃឈរ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post