ក្រសួងសុខាភិបាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសបញ្ជាក់ពីការរកឃើញវី-រុ-សកូ-វី.ដ១៩ បំប្លែងថ្មី Delta ចំនួន៦៧ករណីថែមទៀត សរុបមកដល់ថ្ងៃនេះមានចំនួន ៣២៧នាក់ហើយ។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ៦៧ករណីនេះគឺនៅថ្ងៃទី ០៤ និងថ្ងៃទី ០៥ ខែសីហា ឆ្នាំ២០២១ ដោយថ្ងៃទី ០៤ លើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ចំនួន៣១នាក់ (ស្រី១៦នាក់) និងលើអាជីវករលក់នំបញ្ចុកស្រុះនៅក្នុងផ្សារតូចទួលសង្កែរាជធានីភ្នំពេញ ១នាក់(ប្រុស)
ហើយនៅថ្ងៃទី ០៥ រកឃើញលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរចំនួ២នាក់ (ស្រី០២) ប្រជាជនអ្នកភូមិក្នុងសហគមន៍ចំនួន២៤នាក់ (ស្រី១០នាក់) និងពលករមកពីប្រទេសថៃចំនួន៩នាក់(ស្រី០៦នាក់) សូមអានសេចក្ដីលម្អិតខាងក្រោមនេះ៖

