ប្រិយមិត្តប្រហែលជាបានឃើញរូបមួយសន្លឹកដែលលោកគ្រូម្នាក់កំពុងតែបង្រៀនសិស្សតាមរយៈវីដេអូ ក្នុងមណ្ឌលព្យា.បាលកូ.វី.ដ.១.៩ហើយ ដែលមានការចែករំលែកយ៉ាងច្រើន និងលើកសរសើរអំពីទឹកចិត្តរបស់លោកគ្រូ ទោះបីជាខ្លួនឈឺយ៉ាងណាក៏នៅតែឆ្លៀតបង្រៀនដែរ។
បើតាមការចុះផ្សាយឲ្យដឹងពីសារព័ត៌មានភីអិនអិន នៅព្រឹកថ្ងៃទី ០៦ ខែសីហា នេះ លោកគ្រូ ខាងលើនេះ មានឈ្មោះ ហៀក វណ្ណ: ដែលកំពុងបង្រៀនមុខវិជ្ជា គណិតវិទ្យាដល់សិស្ស បេីទោះជាកំពុងព្យា.បាលជំ.ងឺ.ខូ.វិ.ដ ១៩។
PNN News បានឲ្យដឹងថា លោកគ្រូ ហៀក វណ្ណៈ គឺជាមន្ត្រីចូលនិវត្តន៍ និងជាគ្រូនៅអតីតវិទ្យាល័យ ប៉ោយប៉ែតក្រុង ដែលគាត់បង្រៀនកម្រិតថ្នាក់ អនុវិទ្យាល័យ។
សារព័ត៌មានដដែលបានឲ្យដឹងទៀតថា បេីតាមលោកឆន ឈឺន ជាមិត្តរួមការងារជាមួយលោកគ្រូបានឲ្យដឹងថា លោកគ្រូ ហៀក វណ្ណៈ ហៅ លោកគ្រូ តា គឺជាគ្រូគណិតវិទ្យា ដ៏ស្លូត និងមាន សីលធម៌ខ្ពស់ គាត់តែងតែ បង្រៀន គ្រូៗ និងសិស្សជំនាន់ក្រោយនូវបទពិសោធន៍ល្អៗ ទាក់ទង និង ការបង្រៀន និងបំណិនជីវិតជាច្រើន ។
ហើយលើសពីនេះគាត់បានបណ្តុះបណ្តាលធនធានមនុស្សជាច្រើនក្នុងក្រុងប៉ោយប៉ែត រីឯអតីតសិស្សរបស់គាត់បានចាំនូវ ពាក្យស្លោក និងទ្រឹស្តីគាត់ជាច្រើន ជាក់ស្ដែងបេីទោះជាកំពុងទទួលការ.ព្យា.បា.ល.ខូ.វិ..ដ១៩ កម្រិ.តស្រាល ក៏លោកគ្រូនៅតែបង្រៀនគណិតវិទ្យាតាមអ.ន.ឡា.ញដដែល។