Sponsor

ដើម្បីអបអរសាទរដល់ការលក់ស្មាតហ្វូនបានចំនួន 100 លានគ្រឿងនៅជុំវិញពិភពលោក ក្រុមហ៊ុនស្មាតហ្វូនrealme បានប្រកាសថាខ្លួនកំពុងពង្រីកខ្លួនចូលទៅក្នុងទីផ្សារផ្នែកលំដាប់ខ្ពស់ដែលមានតម្លៃសមរម្យជាមួយនឹងការចេញនូវស្មាតហ្វូនថ្មីគួរឱ្យភ្ញាក់ផ្អើលចំនួន  ពីរស៊េរីនៅក្នុងស៊េរី GT របស់ខ្លួននៅថ្ងៃនេះគឺ realme GT Master Edition នឹង  realme GT Explorer Master Edition ។លើសពីនេះទៅទៀត realme បានបង្ហាញថាខ្លួនកំពុងពង្រីកខ្លួនចូលទៅក្នុងប្រភេទកុំព្យូទ័រយួរដៃជាលើកដំបូងជាមួយ realme Book ដែលជាកុំព្យូទ័រយួរដៃដែលមានអេក្រង់កំរិតបង្ហាញ 2Kនឹងស្តើងបំផុតដែលបង្កើតបានជាចំនុចលេចធ្លោរបស់វា។នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខខណៈដែល realme នៅតែបន្តឆ្ពោះទៅមុខក្នុងការបង្កើតប្រព័ន្ធអេកូឡូស៊ី 1+5+T AIoT របស់ខ្លួនជាមួយនឹងផលិតផលដែលសំបូរបែបនាពេលអនាគត ។

“ចាប់តាំងពីក្រុមហ៊ុន realme ត្រូវបានបង្កើតឡើងយើងមិនដែលវង្វេងចេញពីបេសកកម្មរបស់យើងក្នុងការនាំយកផលិតផលឆ្ពោះទៅមុខសម្រាប់យុវជនទូទាំងពិភពលោកឡើយ” នេះបើតាមការបញ្ជាក់របស់លោក Sky Li នាយកប្រតិបត្តិនិងជាអ្នកស្ថាបនិករបស់ realme ។ “ យើងមានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាយើងកំពុងនាំយកផលិតផល AIoT បន្ថែមទៀតទៅកាន់អ្នកគាំទ្រ 100 លាននាក់នៅទូទាំងពិភពលោកដើម្បីផ្តល់កម្លាំងចិត្តដល់យុវជនជំនាន់ក្រោយជាមួយនឹងលក្ខណៈពិសេសនិងបទពិសោធន៍ដល់រីករាយ”។

realme GT Master Edition Series ជាស្មាតហ្វូនflagshipដែលមានការរចនាល្អបំផុតនៅឆ្នាំ 2021

ការរួមបញ្ចូលគ្នានូវភាពឆើតឆាយនៃការរចនាម៉ូតជាមួយនឹងភាពប៉ិនប្រសប់ផ្នែកបច្ចេកទេសរបស់ realme GT Master Edition Series ព្យាយាមលើកកម្ពស់សមត្ថភាពក្នុងការរុករកនិងបង្កើតថ្មីជាមួយនឹងស្មាតហ្វូនទំនើបដែលមានតម្លៃសមរម្យដូចអ្វីដែលគេរំពឹងទុក។

ការរចនានេះត្រូវបានបំផុសគំនិតដោយសារៈសំខាន់នៃការធ្វើដំណើរទៅកាន់ជីវិតរបស់យុវវ័យដោយ realme បានអញ្ចើញអ្នករចនាឧស្សាហកម្មដ៏ល្បីឈ្មោះ Naoto Fukasawa ដើម្បីរចនាស៊េរី GT Master Edition ។គាត់មានគំនិតបង្កើតផលិតផលដោយមានការរចនាប្លែកពីគេនោះគឺ - វ៉ាលី។ បន្ថែមពីលើរូបរាងដ៏ពិសេសរបស់វានៅផ្នែកខាងក្រោយនៃស្មាតហ្វូននេះបានឆ្លាក់ជាឆ្នូតវែងៗដើម្បីឆ្លុះបញ្ចាំងពីក្រឡាដែលមានរាងជាវ៉ាលីហើយវាត្រូវបានរចនាជាស្បែកដំបូងបង្អស់នៅក្នុងប្រវត្តិសាស្ត្រស្មាតហ្វូន។

ដោយសារទទួលបាននូវដំណើរការដ៏អស្ចារ្យពីស៊េរី realme GT ដូច្នេះហើយស៊េរី GT Explorer Master Edition ត្រូវបានបំពាក់ដោយបន្ទះឈីប Snapdragon 870 ដែលមាន RAM រហូតដល់ 12GB សំរាប់ម៉ូឌែល GT Master Edition ​វិញប្រើបន្ទះឈីប Snapdragon 778G 5G ដែលមាន RAM រហូតដល់ 8GB ។ស៊េរី GT Master Editionនេះគាំទ្រប្រព័ន្ធបន្សាប់កំដៅដូចគ្នានឹងស្មាតហ្វូនពិឃាគ realme GT ដោយវាអាចផ្តល់នូវបទពិសោធន៍លេងហ្គេមបានយ៉ាងងាយស្រួលសំរាប់ស្មាតហ្វូនទាំងពីរនេះ។

ក្រៅពីសមត្ថភាពដ៏អស្ចារ្យរបស់សេរ៊ី realme GT Master Edition វាក៏មានបំពាក់កាមេរ៉ាមុខ Sony ទំហំ 32MPសំរាប់កាមេរ៉ាគោលទំហំ64 MP ។ ចំណែកGT Explorer Master Editionវិញមានកាមេរ៉ាគោល Sony IMX766 ទំហំ 50 MP ។ទោះបីនៅកាលៈទេសៈថ្ងៃឫយប់ក៏វានៅតែផ្តល់រូបភាពច្បាស់និងរស់រវើក ពីportrait ទេសភាព អ្នកប្រើប្រាស់អាចរីករាយជាមួយមុខងារថតរូបតាមដងផ្លូវ(street photography mode)ជាលើកដំបូងដែលនាំអ្នកប្រើនូវការផ្តោតទៅលើ លំនឹងនិងតម្រង រូបភាពតាមដងផ្លូវដែលត្រូវបានគេឃើញមុខងារនេះមានតែនៅលើកាមេរ៉ា DSLR ប៉ុណ្ណោះ។

រូបភាពបង្ហាញមកមានភាពរស់រវើកជាមួយនឹងអេក្រង់ Samsung AMOLED ទំហំ 120Hz ដែលមានអត្រា refresh rate 120Hzសំរាប់ស្មាតហ្វូនទាំងពីរនេះ។ GT Explorer Master Edition បំពាក់ដោយអេក្រង់កោង 56 ដឺក្រេជាមួយនឹងកម្រិតពន្លឺ 10240 និងHDR10+ វាក៏មានឧបករណ៍បំពងសម្លេងពីរប្រភេទរបស់ Dolby Atmos និង Tactile Engineផងដែរ ។

គួរបញ្ជាក់ផងដែរថា realme GT Master Edition នឹងមកដល់ជាផ្លូវការក្នុងទីផ្សារកម្ពុជាយើងក្នុងចុងខែសីហា ឬដើមខែកញ្ញានេះផងដែរ។ រាល់ពត៌មានបន្ថែមទៀតកុំភ្លេចតាមដានលើផេករបស់realme : https://www.facebook.com/realmeCambodia

realme Book: ជាកុំព្យូទ័រយួរដៃរបស់ realme ដំបូងគេបង្អស់ដែលនាំមកនូវអេក្រង់កំរិត 2K និងដំណើរការបានលឿនក្នុងតម្លៃសមរម្យ

ក្នុងនាមជាកុំព្យូទ័រយួរដៃដំបូងបង្អស់របស់ realme - realme Bookត្រូវបានរុំព័ទ្ធទៅដោយតួលោហៈស្តើង 14.9mmមានជម្រើសពីរពណ៌គឺពណ៌ខៀវនិងពណ៌ប្រផេះ។វាមានអេក្រង់ទំហំ 14 អ៊ីញ 2K full vision ជាមួយនឹងកម្រិតពន្លឺ 400 nits សមាមាត្រអេក្រង់ 3: 2 បើប្រៀបធៀបទៅនឹងអេក្រង់ទូទៅ 16: 9 ព្រមទាំងអាចបង្ហាញព័ត៌មានបន្ថែមនៅក្នុងកម្មវិធី Microsoft Office ។

realme Bookត្រូវបានបំពាក់ដោយដំណើរការ Intel-Core ជំនាន់ទី 11ជាមួយប្រព័ន្ធបន្សាប់កំដៅពីរដែលធានាថាសូម្បីតែការលេងហ្គេមក៏ដំណើរការដោយរលូនដែរ។ វាផ្តល់នូវ 16GB Dual-channel LPDDR4x RAM, ដែរអាចបន្ថែមអង្គផ្ទុកទិន្នន័យដល់512GB ព្រមទាំងមានបច្ចេកវិទ្យាសាកថ្មលឿន 65W Super-Fast Charge ផ្តល់ថាមពលថ្មបានដល់ទៅ 11 ម៉ោង។

ចំពោះការតភ្ជាប់វិញមានរន្ធ thunderbolt 4/USB 4 ports(i5 version) រន្ធដោតកាស 3.5mmរន្ធType-A​ នឹងរន្ធType C realme Bookក៏មានបច្ចេកវិទ្យាWi-Fi 6ផងដែរ។

realme Book ក៏បំពាក់នូវឧបករណ៍បំពងសម្លេង HARMAN ចំនួន 2 ដែលមាន DTS HD stereo sound effectនឹង មុខងារបំបាត់សម្លេងរំខាន (Dual Mic Noise Cancellation) ដែលល្អឥតខ្ចោះសម្រាប់ការងារនិងការសិក្សាតាមអ៊ីនធឺណិត។

“PC Connect”របស់ realme ក៏អាចឱ្យអ្នកប្រើប្រាស់ធ្វើសមកាលកម្មទូរស័ព្ទរបស់ពួកគេជាមួយនឹងកុំព្យូទ័រយួរដៃរបស់ពួកគេដើម្បីទទួលបានបទពិសោធន៍កម្មវិធីសម្បូរបែបជាមួយភាពងាយស្រួលក្នុងការធ្វើការងារនិងការសិក្សា ព្រមទាំងតំឡើងWindows 10 រួចជាស្រេច។ realme bookប្រើក្តារចុច backlit បីកម្រិតជាមួយនឹង 1.3mm key travelដោយប្រើប៊ូតុងថាមពលជាមួយស្នាមម្រាមដៃ 2 ក្នុង 1 ( 2 in 1 Fingerprint Power Button)។

ជាមួយនឹងផលិតផល AIoT ជាច្រើនដែលក្រុមហ៊ុនមានលើទីផ្សារហើយ ។realme Book គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់ក្នុងការពង្រីកទីផ្សាររបស់ខ្លួនដោយ ប្រកាន់ខ្ជាប់នូវពាក្យស្លោករបស់ខ្លួនថា“dare to leap” realme កំពុងឈានទៅរកអនាគតជាមួយនឹងផលិតផលឈានមុខគេហើយបង្កើតប្រព័ន្ធអេកូឡូស៊ីកាន់តែទូលំទូលាយកាន់តែសំបូរបែបនៃឧបករណ៍ភ្ជាប់គ្នាដើម្បីធ្វើឱ្យជីវិតប្រចាំថ្ងៃកាន់តែមានភាពងាយស្រួលសម្រាប់មនុស្សជំនាន់ក្រោយ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post
Sponsor