header ads

Sponsor

កម្លាំងរដ្ឋបាលព្រៃឈើបន្ទាយស្រី ឃា.ត់រថយន្តដឹកឥវ៉ាន់របស់ក្រុមហ៊ុន វីរ:ប៊ុនថាំ ដែលលួ.ចបង្ក.ប់ដឹកសត្វតុកកែ ជិតមួយពាន់ក្បាលនេះបើតាម លោក លី សុផា នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ខេត្តសៀមរាប បានឲ្យដឹងថា នៅវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១នេះ ។

ការឃា.ត់រថយន្តដឹកទំនិញដែលមានបង្ក.ប់ដឹកសត្វតុកកែនេះ គឺតាមបណ្តោយផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិគោកឬស្សី ឃុំបល័ង្គ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក លី សុផា បានឲ្យដឹងទៀតថា រថយន្តដែលកម្លាំងមេព្រៃ នៃផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ឃា.ត់នេះជារបស់ក្រុមហ៊ុនក្រុមហ៊ុនវីរ: ប៊ុនថាំ ប្រភេទដឹកឥវ៉ាន់ ពាក់ស្លាកលេខ ភ្នំពេញ៣F៧២៣២ រថយន្តខាងលើនេះចេញដំណើរពីខេត្តមណ្ឌលគីរី ហើយចូលយកអីវ៉ាន់នៅតាមសាខាក្នុងខេត្តនានារហូតមកកាន់ខេត្តសៀមរាប។

ចំពោះសត្វតុកកែ ដែលពួកគេដឹកនោះ គឺយកពីខេត្តព្រះវិហារ មានចំនួន ២កេស ស្មើនឹង៩៨៤ក្បាល។

បច្ចុប្បន្នរថយន្តខាងលើ ត្រូវបានកម្លាំងរដ្ឋបាលព្រៃឈើស្រុកបន្ទាយស្រី ដកហូតមករក្សាទុកដើម្បីធ្វើការពិន័យតាមច្បាប់ស្តីពីព្រៃឈើ ចំណែកវត្ថុតាងជាសត្វតុកកែ កំពុងរង់ចាំចំណាត់ការពីថ្នាក់លើ ដើម្បីចាត់ការតាមនិតិវិធី។

ក្រោយពីព័ត៌មាននេះបានផ្សព្វផ្សាយ ក្រុមហ៊ុនដឹកជញ្ជូនវីរៈប៊ុនថាំបានលើកជាសំណួរសួរទៅលើ លោក លី សុផា ថា៖

1- ហេតុអីលោកដឹងច្បាស់ហើយថាក្នុងឡានមានដឹកតុកកែ?ហើយដឹងច្បាស់ថាផ្ញើចេញពីតំបន់ណា?មានន័យថាលោកដឹងច្បាស់ណាស់ថាជាបញ្ញើរមិនពាក់ព័ន្ធក្រុមហ៊ុនឡើយ រឺជាការរៀបចំទុកជាមុន? របស់ខុសច្បា.ប់ហេតុអីនៅគូទឡានវិញ ម្តេចមិននៅខាងក្នុង?

2-បើលោកដឹងហើយថាមានដឹកតុកកែ ហើយជាក្រុមហ៊ុនទទួលបញ្ញើរមានទាំងវិក័ត្រទទួល ផ្ញើ ហើយលេខអ្នកផ្ញើ អ្នកទទួល ទីតាំងអ្នកផ្ញើ និងពត៌មានផ្សេងៗទៀត ហេតុអីលោកមិនទៅចា.ប់អ្នកប្រព្រត្តិទៅ បើតុកកែខុសច្បា.ប់ពិតមែន?

3-ចាប់ភ្លាមទាមទារពិន័យ 30,000$ ជាថ្នូរក្នុងការដោះលែង តើជាច្បា.ប់មែនទេ?

4-អ្នកកា.ប់ឈើ ដឹ.កឈើ ចាប់ស.ត្វព្រៃពិតប្រាកដម្តេចលោកមិនទៅចា.ប់?

5-តើលោកដឹងទេថា ក្រុមហ៊ុនទទួលបញ្ញើរគ្មានសិទ្ធឆែកមើលទំនិញភ្ញៀវនោះទេ តែក្រុមហ៊ុនតែងតែសហការជាមួយសមត្ថកិច្ចជានិច្ច បើមានករណីស.ង្ស័.យណាមួយ។

សង្ឃឹមថាក្រុមហ៊ុននឹងទទួលបានការដោះ.លែ.ងប្រកបដោយយុ.ត្តិ.ធម៌។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post