header ads

Sponsor

ក្រុមហ៊ុន vivo ត្រូវបានគេមើលឃើញថា ទទួលបាននូវលទ្ធផលយ៉ាងល្អប្រសើរ ជាមួយនឹងការបញ្ចេញនូវគំនិតច្នៃប្រឌិតថ្មីៗ ជាច្រើនសម្រាប់អ្នកប្រើប្រាស់នៅក្នុងឧស្សាហកម្មស្មាតហ្វូនរបស់ខ្លួន។ កំឡុងពេលនេះ បើទោះបីជាមានការជះឥទ្ធិពលដោយសារតែមេរោគរាតត្បាតកូវីដ 19 ក៏ដោយនោះ ក៏ក្រុមហ៊ុន vivo នៅតែបង្ហាញនូវផលិតផលថ្មីៗជាច្រើនរបស់ខ្លួនដែលមានការបំពាក់នូវបច្ចេកវិទ្យាថតរូបភាពកម្រិតខ្ពស់កាន់តែអស្ចារ្យ និងការពង្រឹងទៅលើប្រព័ន្ធឌីជីថលអេកូឡូស៊ីរបស់ខ្លួនឲ្យកាន់តែមានភាពខ្លាំងក្លា ដើម្បីភ្ជាប់ទំនាក់ទំនងរបស់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក នៅក្នុងអំឡុងពេលនៃការរីករាលដាលនៃមេរោគនេះ។

ក្រមហ៊ុន vivo បានជម្រុញឲ្យអ្នកប្រើប្រាស់ជាច្រើននូវបទពិសោធន៍ដ៏អស្ចារ្យប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត នឹងបន្តក្នុងការផ្តល់ឲ្យអ្នកប្រើប្រាស់នូវតម្រូវការជាច្រើននៅក្នុងឆ្នាំ 2021 នេះ តាមរយៈការឌីស្សាញទៅលើបច្ចេកវិទ្យាជាច្រើនសម្រាប់ប្រើប្រាស់នៅក្នុងពេលខាងមុខនេះ។ ក្រៅពីការនាំយកនូវបច្ចេកវិទ្យាដ៏ល្អឥតខ្ចោះនោះ ក្រុមហ៊ុន vivo ក៏ខិតខំប្រឹងប្រែងក្នុងការឌីស្សាញទៅលើស្មាតហ្វូនរបស់ខ្លួនឲ្យក្លាយជាវត្ថុដ៏សំខាន់បំផុតក្នុងការប្រើប្រាស់នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។ នៅក្នុងឆ្នាំ 2021 នេះ ក្រុមហ៊ុន vivo បានបង្កើតនូវសមិទ្ធិផលជាច្រើន និងការបន្តនូវយុទ្ធសាស្រ្តជាច្រើនប្រកបដោយភាពច្នៃប្រឌិតខ្ពស់ដោយផ្អែកទៅលើយុទ្ធសាស្រ្តនៅក្នុងការពង្រឹងស្មាតហ្វូនរបស់ខ្លួនទៅលើផ្នែកថតរូបភាព ប្រព័ន្ធបច្ចេកវិទ្យា ការឌីស្សាញ និងកម្លាំងម៉ាស៊ីន។

មួយវិញទៀតជាមួយនឹងរបាយការថ្មី ដែលក្រុមហ៊ុនស្មាតហ្វូន vivo បានធ្វើការបង្ហើបកាលពីព្រឹកថ្ងៃទី26 ខែសីហា ឆ្នាំ2021 នេះជាមួយនឹងរូបភាព 1សន្លឹក ដោយមានការត្រៀមបង្ហាញចេញនូវស្មាតហ្វូន ស៊េរី Y បន្ទាប់របស់ខ្លួនមួយម៉ូឌែល ប៉ុន្តែមិនទាន់បានធ្វើការបញ្ជាក់ពីទ្រង់ទ្រាយ នឹងលក្ខណៈសម្បត្តិពេញលេញនៅឡើយទេ។

ដើម្បីជ្រាបច្បាស់អំពីព័ត៌មានលម្អិតនៃការបង្ហាញខ្លួនរបស់ស្មាតហ្វូនត្រកូល Y បន្ទាប់ឲ្យកាន់តែមានភាពជាក់លាក់ បងប្អូនអាចធ្វើការតាមដានជាមួយនឹងទំព័រផេកផ្លូវការ vivo ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post