header ads

Sponsor

កោះកុង÷នៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នេះ មាន ផ្ទះប្រជាពលរដ្ឋមួយចំនួននៅក្នុងសង្កាត់ស្មាច់មានជ័យក្រុងខេមរៈភូមិន្ទ ត្រូវបានលិចលង់ ដោយ សារជំនន់ទឹកភ្លៀង បានបង្អោធ្លាក់មួយមេយ៉ាងធំ បង្កឱ្យលិច លង់ផ្លូវថ្នល់ និងផ្ទះប្រជាពលរដ្ឋ ដែលបង្កឲ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ។ ខណ:ប្រព័ន្ធលូរបង្ហូទឹកត្រូវបានកកស្ទះ លូរខ្លះត្រូវបានរថយន្តដឹកថ្មកិនបំបាត់ដែល មិនអាចនាំទឹកហូចូលទៅក្នុងប្រព័ន្ធលូបាន និងប្រព័ន្ធដៃព្រែក អូរមួយចំនួនក៏ត្រូវបានគេចាក់ដីរំលោភយក ដែលបង្កឲ្យមានការកកស្ទះនៅប្រព័ន្ធបង្ហូរទឹក ជំនន់ទឹកភ្លៀង ។

ជាក់ស្ដែងផ្ទះប្រជាពលរដ្ឋមួយគ្រួសារ នៅចំណុចគល់ស្ពានតាសាន ស្ថិតក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរៈភូមិន្ទ ត្រូវបានជំនន់ទឹកភ្លៀង ហូកាត់លិចលង់ក្នុងផ្ទះហាក់បីដូចជាប្រព័ន្ធបង្ហូរទឹក បានបង្កឲ្យខូច ខាតទ្រព្យសម្បត្តិរបស់គាត់មួយចំនួន គាត់បានឲ្យដឹងនៅពេលភ្លៀងកំពុងធ្លាក់ ។

គាត់បានបន្តថា មូលហេតុដែលបង្កឲ្យមានជំនន់ទឹកភ្លៀងហូរចូលពាសពេញក្នុងផ្ទះគាត់នេះ គឺប្រព័ន្ធលូរខាងលើត្រូវបានស្ទះ ដោយសាររថយន្តដឹកថ្ម បើកបរកិនបាក់ ដែលមិនអាចឲ្យទឹកហូរចូលបាន ទើបបង្កជំនន់ទឹកភ្លៀងឲ្យលិចលង់លើថ្នល់ នឹងហូចូលពាសពេញកាត់ក្នុងផ្ទះរបស់គាត់តែម្ដង ។ ហើយនៅថ្ងៃទី ២៤ ខែសីហាម្សិលមិញ គាត់បានជម្រាបអជ្ញាធរសង្កាត់រួចហើយតែអាជ្ញាធរហាក់បីដូចជាមិនយក ចិត្តទុកដាក់ ថាចាំថ្ងៃនេះថ្ងៃនោះ ។
ប្រជាពលរដ្ឋជាច្រើននាក់ទៀត នៅក្នុងភូមិស្មាច់មានជ័យនិងភូមិ១ សង្កាត់ស្មាច់មានជ័យ បានឲ្យដឹងទៀតថា មូលហេតុដែរបង្កឲ្យមានទឹកលិចលង់នៅតាមដងផ្លូវ និងផ្ទះប្រជាពលរដ្ឋមួយចំនួននេះ គឺបង្កឡើងដោយប្រព័ន្ធបង្ហូរទឹកមួយចំនួន ដូចជា ÷

ប្រព័ន្ធដៃព្រែក.អ៊ូរ.និងប្របង្ហូទឹកមួយចំនួន ត្រូវបានគេចាក់ដីរំលោភយកជិតអស់ទំហំដើមទាំងស្រុង ។ ហើយប្រព័ន្ធលូរមួយចំនួន ត្រូវបានអ្នកខ្លះគេចាក់ដីមិនបានដាក់លូរតភ្ជាប់ពីមួយទៅមួយនោះទេ ទើបបង្កជំនន់ទឹកភ្លៀងហូរកាត់ពាស ពេញបែបនេះ ។ ព្រោះថាពីមុនមិនដែលមានជំនន់ទឹកភ្លៀងលិចលង់ដូចពេលនេះទេ ។
ប្រជាពលរដ្ឋសំណូមពរសូមឱ្យអាជ្ញាធរ ភូមិ.ឃុំ ពិសេស អភិ បាលក្រុង មេត្តាជួយពិនិត្យមើលនៅស្ថានភាពជំនន់ទឹកភ្លៀង និងប្រព័ន្ធបង្ហូរទឹកនៅក្នុងភូមិ១នេះផង បើមិនដូច្នោះទេ ការលិច លង់នេះនៅតែបន្តជារៀងរហូត ។

ជុំវិញការលើកឡើង និងសំណូម ពររបស់ប្រជាពលរដ្ឋខាងលើ អ្នកសារព័ត៌មានយើង នៅពុំទាន់បានទំនាក់ទំនងនៅឡើយនោះទេ លោកចៅ សង្កាត់ស្មាច់មានជ័យ ដោយពុំមានលេខទូរស័ព្ទ រីឯលោកឈេង សុវណ្ណដាអភិបាលក្រុងខេមរភូមិន ខលចូលហើយពុំមានអ្នកទទួល ៕

ពី ព័ត៍មានពិតពីខេត្តកោះកុង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post