សិក្ខាកាមទាហានមួកខៀវ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ចំនួន៣៧ នាក់ មុនចេញទៅបំពេញបេសកកម្ម អង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល ក្នុងឆ្នាំ២០២២ ធ្វើការហ្វឹកហាត់រយៈពេល១ខែ លើជំនាញជួយ សង្គ្រោះជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះមហន្តរាយទឹកជំនន់កើតឡើងដោយធម្មជាតិ ដោយយោធាចារ្យ ពីបញ្ជាការដ្ឋានកងទ័ពជើងទឹក។
នេះបើតាមនាយកដ្ឋានព័ត៌មានក្រសួងការពារជាតិបានអោយដឹងនៅថ្ងៃទី១កញ្ញា ២០២១នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ក្នុងដំណើរចុះពិនិត្យការហ្វឹកហាត់របស់សិក្ខាកាមលើជំនាញខាងលើ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា សិក្ខាកាមជាទាហានមួកខៀវកម្ពុជា បានចាប់ផ្តើមហ្វឹកហ្វឺនជំនាញនេះ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។
ក្រោយបញ្ចប់វគ្គហ្វឹកហាត់នេះ សិក្ខាកាមទាំងអស់ នឹងបន្តវគ្គហ្វឹកហាត់កាណូតរុញពោងស្ពាន ដែកចល័ត PMP ជាសាឡង់ ជាស្ពានពោងបណ្តែតទឹក និងរថយន្តស្ពានដែកចល័ត
TMM ដោយសារការងារហ្វឹកហាត់ គឺត្រូវអនុវត្តច្រើននៅក្នុងតំបន់បេសកកម្មអង្គការ សហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។
ក្នុងវគ្គហ្វឹកហាត់សង្គ្រោះគ្រោះមហន្តរាយនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ឱ្យអូប័រសម្រាប់ធ្វើការហ្វឹក ហាត់ផងដែរ។ ជាមួយគ្នាសិក្ខាកាមនិងយោធាចារ្យត្រូវបានយកសំណាកមុនចូលហ្វឹកហាត់៕ រូបភាព៖ នាយកដ្ឋានព័ត៌មានក្រសួងការពារជាតិ