header ads

Sponsor

នៅ ទី ០១ ខែកញ្ញា ឆ្នាំ២០២១ លោក សឿម ប៊ុនរិទ្ធិ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាង ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអមដំណើរ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ ប្រធានអនុគណៈកម្មការសាងសង់នៃគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ឋនឹងជំងឺកូវីដ-១៩ ចុះពិនិត្យទីតាំងជាក់ស្តែងឃ្លាំងទុកចោល មិនមានសកម្មភាពអាជីវកម្ម រោងចក្រម្សៅមី និងរោងសម្ងួតដំឡួងមី ស្ថិតនៅភូមិអូរល្វា ឃុំជ្រៃសីមាស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្នុងការចុះពិនិត្យលើទីតាំង និងឃ្លាំង រោងសម្ងួតដំឡូងមី នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងាររបស់ ឯកឧត្តម បានធ្វើការពិនិត្យ វាយតម្លៃថា ទីតាំងឃ្លាំង និងរោងទាំងនេះ មានលក្ខណៈសមស្របក្នុងការត្រៀមរៀបចំធ្វើជាមណ្ឌលចត្តាឡីស័ក ជំនួសឱ្យទីតាំងសាលារៀនបច្ចប្បន្ន ដើម្បីត្រៀមបើកដំណើរការឱ្យសិស្សានុសិស្សបានចូលរៀនឡើងវិញ ។

ឯកឧត្តម នាយឧត្តមសេនីយ ខេង សុមេធ បានសម្រេចយកឃ្លាំងដែលទុកចោល ចំនួន២ឃ្លាំង និងរោងសម្ងួតដំឡូងមីចំនួន០១ រៀបចំជួសជុល កែលម្អរហេដ្ឋារចនាសម្ព័ន្ឋមុន ចាប់ពីថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ តទៅ ដែលអាចទទួលពលករចូលមកធ្វើចត្តាឡីស័កបានចំនួនប្រមាណ៣០០០នាក់ ។
ដោយឡែកចំពោះ ឃ្លាំងចំនួន២ទៀត នឹងពិនិត្យលទ្ឋភាពតាមក្រោយស្របតាមលំហូរចូលពលករ ។
ព្រមជាមួយនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ និងក្រុមការងារឯកឧត្តម បាននិងកំពុងមមាញឹករៀបចំធ្វើការជួសជុលហេដ្ឋារចនាសម្ព័ន្ឋនៅទីតាំងរោងម៉ាស៊ីនកែច្នៃអង្ករ ស្ថិតនៅភូមិកណ្តោល ឃុំសន្តិភាព ស្រុកសំពៅលូន ជាមណ្ឌលព្យាបាល ដែលអាចផ្ទុកបានចំនួន ២.៥០០គ្រែ ៕ រូបភាព៖ រដ្ឋបាលខេត្តបាត់ដំបង

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post