header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

កាលពី​ចុងឆ្នាំ២០២០កន្លងទៅ តារាចម្រៀងស្រី កញ្ញា គង់ ចាន់ រដ្ឋា បានរួមដៃគ្នាជាមួយតារាកូនភ្លោះ ស៊ិន សុភា និង ស៊ិន សុភ័ក្រ ចេញវីដេអូចម្រៀងមួយបទដែលមាន ចំណងជើងថា “មុខសញ្ញា” ដែលវីដេអូបទច្រៀងនេះជាលក្ខណៈអប់រំពាក់ព័ន្ធនឹងគ្រឿ.ង.ញៀ.ន។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បទចម្រៀងមួយបទនេះក៏មានការចាប់អារម្មណ៍ និងគាំទ្រពីសំណាក់អ្នកទស្សនាផងដែរ ប៉ុន្តែស្រាប់តែកាលពីខែ សីហា ឆ្នាំ២០២១ថ្មីៗនេះ មានសេចក្ដីសម្រេចមួយ ស្ដីពីការ ទម្លាក់ស័ក្តមន្រ្តីនគបាលខណ្ឌច្បារអំពៅបីរូប ដែលក្នុងនោះមាន០២នាក់ជាតារាចម្រៀង កូនភ្លោះនៅក្នុងបទចម្រៀងខាងលើនេះ គឺលោក ស៊ិន សុភ័ក្រ្ក និងលោក ស៊ិន សុភា ក្រោយយកឯកសណ្ឋានប្រើខុសលគោលការណ៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ទាប់ពីទទួលបានដំណឹងនេះ ស្រាប់តែប្អូនស្រីសម្ដេចតេជោ គឺលោកស្រី ហ៊ុន ស៊ីណាត ចេញមកសួរ មិនឲ្យពាក់អាវដូចប៉ូលិសឲ្យពាក់អាវស្អីទៅវិញ? និងបង្ហាញការមិនពេញចិត្តចំពោះសេចក្ដីសម្រេចនេះ។

តាមរយៈផេកផ្លូវការរបស់លោកស្រីបានបញ្ជាក់ថា៖ «ខ្ញុំឆ្ងល់ណាស់ហេតុអីច្រៀងអប់រំរឿងបទទាក់ទងនឹងប៉ូលិសចាប់ក្មេងទំ.នើ.ង បើមិនអោយពាក់អាវដូចប៉ូលិស អោយពាក់អាវស្អីទៅវិញ ? ខ្ញុំដូចមិនយល់ទេ គួរតែហៅពួកគាត់ទៅណែនាំ និងបង្ហាញអ្វីខុស អ្វីត្រូវ ហើយជួយសង្គមសោះមិនជួយលើកស្ទួយបែរជាប្រកាន់ខុសទំនង ចុះគេថតផ្សេងៗៗម៉េចមិនចាប់ផង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

គាត់ធ្វើប៉ូលិសផងគាត់ជាអ្នកសិល្បៈផង ហើយគាត់មានគំនិតល្អគាត់ចង់ដាស់តឿនក្មេងៗទំ.នើ.ងសោះបែរជាខុសទៅវិញខ្ញុំអត់យល់សោះ»

ជាមួយគ្នានេះដែរ គឺមានមតិលើកឡើងគាំទ្រ ចំពោះការលើកឡើងរបស់លោកស្រីយ៉ាងច្រើនផងដែរ។ ប្រិយមិត្តអាចទស្សនាវីដេអូខាងក្រោមនេះ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទផ្ដល់សិទ្ធិដោយ៖ FirstNews

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post