header ads

Sponsor

សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ រថយន្ដសេរីទំនើបមួយគ្រឿង ម៉ាក CHEVRO LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ : 2AQ . 3258 ដែលបានចតនៅនឹងចិញ្ចើមផ្លូវ តាមបណ្ដោយមាត់ស្ទឹង ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានដើមឈើមួយដើមរលំសង្កត់ពីលើ បណ្ដាលឱ្យងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនោះទេ ព្រោះម្ចាស់បានចូលទៅពិសាកាហ្វេដែលមានយីហោ ប្រោន នៅក្បែនោះ ។

សមត្ថកិច្ច បានឲ្យដឹងទៀតថា ម្ចាស់រថយន្តមានឈ្មោះ លឹម ឃាង អាយុ៧១ឆ្នាំ រស់ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ហើយពួកគាត់មានគ្នាពីរនាក់ បានបើករថយន្តមកពិសារកាហ្វេ នៅក្នុងហាងយីហោ ប្រោន នៅខាងកើតស្ទឹងសៀមរាបនោះ ដោយបានចតរថយន្តទុកចោលនៅចំណុចកើតហេតុក្នុងពេលមេឃកំពុងភ្លៀង តែនៅពេលមេឃរាំងភ្លៀង ក៏បាននាំគ្នាចេញមកវិញ ដើរមិនទាន់ដល់រថយន្តផង ដើមឈើចន្ទ័រី ក៏រលំសង្កត់មកលើរថយន្តរបស់គាត់តែម្ដង ប៉ុន្ដែណាងល្អ ពួកគាត់មិនមានគ្រោះថ្នាក់នោះទេ និង ក្រោយកើតហេតុ កម្លាំងនគរបាលការិយាល័យជំនាញ បានសហការជាមួយអាជ្ញាធរក្រុង និង អាជ្ញាធរជាតិអប្សរា ដើម្បីកាត់ដើមឈើ យករថយន្តនោះចេញ ប្រគល់ជូនម្ចាស់ យកទៅធ្វើការជួសជុលដោយខ្លួនឯងវិញ ។


សូបញ្ជាក់ផងដែរថា ទីតាំងកើតហេតុនេះ ក៏ជាការដ្ឋានធ្វើផ្លូវក្នុងគម្រោងផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ដែលបានកំពុងដំណើរការមិនទាន់រួចរាល់ ៕

ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post