
សង្គម
ភ្នំពេញ៖ នៅថ្ងៃទី ០៥ ខែកញ្ញានេះ មានជនបរទសម្នាក់ឈ្មោះថា Albers Mayoral ដែលស្នាក់នៅរាជធានីភ្នំពេញ បានដង្ហើយឲ្យអ្នកលេងបណ្ដាញសង្គម ជួយស្វែងរកចោ.រម្នាក់ដែលបានលួចម៉ូតូរបស់ខ្លួនទាំងកណ្ដាលថ្ងៃ ទាំងបណ្ដើរកាត់មនុស្សជាច្រើននាក់។

ជនបរទេសខាងលើនេះបានសរសេរជាអក្សរអង់គ្លេស និងភាសាខ្មែរថា៖ «I want to find this guy. Street 308, Tonley Bassac, Phnom Penh. August 15th at 5pm. អរុណសួស្តី។ តើអ្នកស្គាល់បុរសនេះទេ?»

ខ្ញុំចង់ស្វែងរកបុរសម្នាក់នៅ ដែលបានលួ.ចម៉ូតូរបស់ខ្ញុំនៅផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ រាជធានីភ្នំពេញ កាលពីថ្អៃទី ១៥ សីហា ម៉ោង៥ល្ងាច អរុណសួស្តី! តើអ្នកស្គាល់បុរសនេះទេ?
តាមរយៈខម្មិនមានការចោទសួរ តើមានបានប្ដឹ.ងទៅសមត្ថកិច្ចហើយឬនៅ? ជាការឆ្លើយតបគាត់ថាបានប្ដឹងកាលពី៣សប្ដាហ៍មុនហើយ ប៉ុន្តែមិនទទួលបានដំណឹងឡើយ តើខ្ញុំអាចធ្វើអ្វីបានទៀត?

មហាជនសង្ឃឹមថាសមត្ថកិច្ចនឹងឈានទៅដល់ការវែកមុខរកបុរសម្នាក់នេះឆាប់ៗ ខណៈមានភិនភាគប៉ុណ្ណឹងហើយ ដើម្បីឈានទៅដល់ការរកដំណោះស្រាយជូនជនបរទេសម្នាក់នេះ។ សូមទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖





ផ្ដល់សិទ្ធិដោយ៖ First News