សង្គម
អាម៉ាប៉ាប៉ាញ៉ូសប្រិយមិត្តប្រហែលជាឆ្ងល់ហើយមែនទេ ទាក់ទងនឹងតារាកំប្លែងជើងចាស់ គឺលោកពូកុយ ហេតុអ្វីមិនមានវត្តមាននៅលើវិថីសិល្បៈទៀត? ហើយឈប់រស់នៅភ្នំពេញ បែរជាមករស់នៅស្រុកកំណើតគាត់វិញបែបនេះ?
ហើយអ្វីដែលមហាជនឆ្ងល់ទៀតនោះគឺ ហេតុអីតារាកំប្លែងជើងចាស់រូបនេះ បែរជាមករស់នៅស្រុកកំណើតដើមតែខ្លួនមួយ គឺនៅភូមិព្រែកជ្រូក ស្រុកស្អាង ខេត្តកណ្តាលដោយមិនមានប្រពន្ធកូនមកជាមួយឡើយ មូលហេតុអ្វី??
តាមរយៈកិច្ចសម្ភាសន៍ជាមួយលោកអ៊ឹម ជីវ៉ា នាយកុយ បានឲ្យដឹងថា នាយមានអាយុ ៦៤ឆ្នាំហើយ ឯកូនមានដល់ទៅ ០៧នាក់ឯណោះសុទ្ធតែមានគ្រួសារអស់ហើយ រីឯចៅវិញមានដល់ទៅ១៥នាក់ កូនខ្លះរស់នៅក្រៅប្រទេសជាមួយម្ដាយ។ ទាក់ទងនឹងមូលហេតុដែលមករស់នៅស្រុកកំណើតនេះគឺ មិនមែននាយលក់ផ្ទះនៅឯភ្នំពេញទេ គឺផ្ទះនៅភ្នំពេញមាន២ សុទ្ធតែជួលឲ្យគេទាំងអស់ បានចំណូលជាងមួយពាន់ដុល្លារដែរក្នុងមួយខែ ហើយសុខចិត្តយកចំណូលហ្នឹងមកចាយ និងរស់នៅស្រុកកំណើតវិញ ហើយមួយទៀតនៅស្រុកមានបរិយាកាសល្អ មានកន្លែងហាត់ប្រាណ ហើយឆ្លៀតពីហ្នឹងទៀតគឺឡាយលក់ផលិតផលតាមអនឡាញទៅ។
នាយកុយ បានឲ្យដឹងបន្ថែមទៀតថារដូវកាលកូ,វី.ដនេះ ទោះនៅភ្នំពេញក៏មិនមានការងារធ្វើដែរ ព្រោះមង្គលការកាត់សក់ក៏អត់មាន ការសម្ដែងក៏គ្មាន យ៉ាងណាទោះមកនៅស្រុកយ៉ាងនេះក្ដី ក៏តារាជើងចាស់យើងនេះនៅមានចំណូលរាប់ពាន់ដុល្លារដែរ ក្នុង១ខែៗ មិនមែនបែ.ក.បា.ក់គ្រួសារ ឬធ្លា.ក់ខ្លួនលក់ផ្ទះមកនៅស្រុកឡើយ។
សូមទស្សនាវីដេអូខ្លឹមសារទាំងស្រុងខាងក្រោមនេះ៖
អត្ថបទផ្ដល់សិទ្ធិដោយ៖ FirstNews