
សង្គម
កាលពីពេលថ្មីៗនេះលោកអ្នកប្រហែលជាបានឃើញហើយ វត្តមានលោកគ្រូៗ និងបណ្ឌិតដែលមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CNC និយាយពីភាពជោគជ័យ ក្រោយការផ្សាយនេះ ឃើញថាមានការចាប់អារម្មណ៍យ៉ាងច្រើន ដោយមានការលើកឡើងផ្សេងៗពីគ្នា។

អាចនឹងការលើកឡើងជោគជ័យច្រើនពេករហូតដល់មានអ្នកលេងបណ្ដាញសង្គមម្នាក់លើកឡើងដៀលថា «គ្មានណា ឆ្គួ.តដល់ បណ្ឌិតស្រុកខ្មែរ និយាយត្រង់ហើយបើនិយាយពីបុគ្គលជោគជ័យចង់ម៉ាចំហៀងប្រទេស» ពាក្យនេះហើយធ្វើឲ្យលោកឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ចេញប្រតិកម្មតែម្ដង។

នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងតាមរយៈផេ.ករបស់លោកថា ៖ «ខ្ញុំស្តាប់លោកគ្រូបង្រៀនជោគជ័យយូរៗទៅ ស្រាប់តែមានអ្នកមកដៀលជារួមថា ( គ្មានណា ឆ្គួ.តដល់ បណ្ឌិតស្រុកខ្មែរ និយាយត្រង់ ) មិនគួរដៀលជារួមអ៊ីចឹងទេ វាធ្វេីឲ្យប៉ះពាល់ ដល់បណ្ឌិតមែនទែន គេគ្មានអំនួតអ៊ីចឹងទេ គួរតែកែសម្រួលវិញទៅ ។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ៖ ចំពោះខ្ញុំនៅមិនទាន់បានឃេីញ បុគ្គលណាម្នាក់ទទួលជោគជ័យ នៅឡេីយទេ ឧទាហរណ៍ក្រុមខ្មែរក្រហម ចុងក្រោយត្រូវប្រមូល យកមកកា. ត់ទោ.ស ប៊ិនឡាឌិនចុងក្រោយអាមេរិកតាមប្រ.ម៉ា.ញ់បាន សូមអភ័យទោសផងបេីមានការខុសឆ្គង។»






យ៉ាងណានៅថ្ងៃដដែលនេះ លោកគ្រូ អេង លាភា បានលើកឡើងពីការខ្វែងទស្សនៈ ពាក្យ[ជោគជ័យ] នេះផងដែរ ដោយថា៖
១. លោកគ្រូ ស៊ីវសុផលៈ ជោគជ័យជាតំណើរនៃភាពរីករាយ ដែលមានគោលគោលដៅ ប្រកបដោយបំណងច្បាស់លាស់។ បុគ្គលជោគជ័យគឺរីករាយរាល់ថ្ងៃ ឆ្ពោះទៅគោលដៅរបស់គេ។
២. លោកគ្រូ បណ្ឌិត ម៉ិច សីហាៈ ជោគជ័យ គឺបង្កប់ន័យគ្រប់គ្រាន់ ដែលមនុស្ស ទទួលពាក្យថា គ្រប់គ្រាន់។
៣. ខ្ញុំបាទ អេង លាភាៈ ជោគជ័យគឺ ជាសម្រេចបំណងតាមការចង់បាន ឬប្រាថ្នា ដែលការសម្រេចបំណងនោះជាបំណងក្នុងក្របខ័ណ្ឌជាតិ ឬផ្ទាល់ខ្លួន ដោយមិនប៉ះ ឬ ជៈឥទ្ធិពលអវិជ្ជមានដល់អ្នកចូលរួមឬ អ្នកដទៃ។


អត្ថបទផ្ដល់សិទ្ធិដោយ៖ FirstNews