header ads

Sponsor

នៅរសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ចុះពិនិត្យតាមស្ថានីយបូមទឹក និងតំបន់មួយចំនួនដែលរងការជន់លិចដោយទឹកភ្លៀង នៅក្នុងក្រុងតាខ្មៅ ដែលបណ្តាលមកពីមានភ្លៀងធ្លាក់ខ្លាំងកាលពីរសៀលម្សិលមិញ ។

មានប្រសាសន៍ នាឱ្យកាសចុះពិនិត្យនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានណែនាំដល់មន្ត្រីជំនាញ អាជ្ញាធរក្រុងតាខ្មៅ ពិសេសមន្ទីរសាធារណ:ការនិងដឹកជញ្ជូនខេត្ត ត្រូវចុះស្ដារប្រព័ន្ធលូទាំងអស់ ដែលធ្វើឲ្យកកស្ទះចរន្តបង្ហូរទឹក ដែលបណ្ដាលឱ្យជន់លិចតំបន់មួយចំនួន ពិសេសកំណាត់ផ្លូវជាតិលេខ២១B ដែលជាផ្លូវមានសារៈសំខាន់សម្រាប់ខេត្តកណ្ដាល ក៏ដូចជាក្រុងតាខ្មៅទាំងមូលផងដែរ។ ជាងនេះទៀតគ្រប់ស្ថានីយបងទឹកទាំងអស់ ត្រូវដំណើរការបូមទឹកដើម្បីរំដោះទឹកក្នុងក្រុងតាខ្មៅឲ្យអស់៕ រូបភាព៖ រដ្ឋបាលខេត្តកណ្តាល

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post