
សង្គម
ជាមោទកភាពមួយ សម្រាប់ប្រទេសកម្ពុជាដែលមានយុវជនខ្មែរអាចបង្កើត និងកែច្នៃឧបករណ៍ឲ្យប្រើប្រាស់បានជាប្រយោជន៍សម្រាប់ការងារ និងប្រយោជន៍ដល់សង្គមជាតិ។

ជាក់ស្ដែងបើតាមប្រភពព័ត៌មាន BTV Cambodia បានឲ្យដឹងថា យុវជនខ្មែរ ០២រូប ម្នាក់រស់នៅក្នុងខេត្តបន្ទាយមានជ័យ និងម្នាក់ទៀតនៅខេត្តកណ្តាល និងជានិស្សិតនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលហៅកាត់ថា NPIC បានបង្កើតដ្រូនដែលអាចអោយមនុស្សជិះបាន។

តាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ដ្រូននេះមានឈ្មោះថា Human carrier drone អាចឲ្យមនុស្សជិះបាន និងអាចបញ្ជាការហោះហើរក្នុងរយៈកម្ពស់ ១០០ម៉ែត្រឯណោះ។

ហើយលើសពីនេះទៀតដ្រូន ដែលបានបង្កើតនេះ គឺមានមុខងារប្រើប្រាស់សម្រាប់ ការងារព.ន្ល.ត់អ.គ្គិ.ភ័.យ តែយ៉ាងណាបច្ចុប្បន្ន ទើបតែបានសម្រេចក្នុងដំណាក់កាលទី១ប៉ុណ្ណោះ ដោយទើបតែហោះបានជាងមួយម៉ែត្រទេ ដែលគម្រោងអាចនឹងហោះហើរបានរហូតដល់១០០ម៉ែត្រ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖



