
សង្គម
តារាជើងចាស់ លោកស្រី ចាន់ តារាទី ប្រឡូកក្នុងវិស័យសិល្បៈរាប់សិបឆ្នាំមកហើយ និងបន្សល់ទុកស្នាដៃសម្ដែងជាច្រើនរឿង ហើយទោះបីជាអ្នករួមជំនាន់មួយចំនួនបានសម្រេចចិត្តចាកចេញពីវិថីសិល្បៈ ទៅរស់នៅក្នុងជីវភាពសាមញ្ញ និងប្រកបរបរចិញ្ចឹមជីវិតតាមមធ្យោបាយផ្សេងៗតាមភាពជាក់ស្ដែង។

ទោះបីជាយ៉ាងណានេះក្ដីក៏តារាជើងចាស់យើងរូបនេះអះអាងថា មិនដែលមានបំណងបោះបង់អាជីពនេះឡើយ ប៉ុន្តែដោយសារតែបរិបថកូ.វី.ដ.១៩ ទោះចង់យ៉ាងណាក៏មិនអាចមានទីផ្សារដដែល ទើបធ្វើឲ្យតារាយើងបង្វែរមកចាប់មុខរបរផ្សេងវិញ។

ជីវិតពិតរបស់លោកស្រី ច័ន្ទតារាទី ស្ថិតក្នុងវ័យជាង៥០ឆ្នាំ តារាសម្ដែងជើងចាស់អ្នកស្រី ច័ន្ទ ដារ៉ាទី ជាស្រ្តីមេម៉ាយ តែអ្នកស្រី តស៊ូចិញ្ចឹមកូនទាំង៣ បានយ៉ាងល្អ ទោះបីជាជីវិតជួបនូវការលំបាកអ្នកស្រីមិនដែលត្អូញត្អែរឡើយ ហើយបច្ចុប្បន្នបានសម្រេចចាប់របរលក់ប្រហុកផ្អកវិញដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ ខណៈដែលអាជីពនៅជាប់គាំងដោយសារកូ.វី.ដ.១៩។

បើតាមកិច្ចសម្ភាន៍មុននឹងចាប់អាជីពនេះ លោកស្រីបានឲ្យដឹងថាធ្លាប់បើកហាងគុយទាវក៏ត្រូវទឹកលិ.ច ទឹកកួចអស់ទៅ ក៏ត្រូវរើមកជួលហាងនៅបុរីពិភពថ្មីចំការដូង លក់បានមួយខែក៏មានការរីករាលដាលកូ.វី.ដ១៩ ចឹងត្រូវបង្ខំចិត្តផ្ដាច់មុនកុងត្រា ខាតលុយកក់។ សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖









អត្ថបទផ្ដល់សិទ្ធិដោយ៖ FirstNewsAsia