header ads

Sponsor

កងពលតូចដឹកជញ្ជូនលេខ៩០ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១នេះ បានដឹកជញ្ជូនពលករចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា បានចំនួន៨៧៩នាក់ ដែលស្មើនិង១០៤ជើង។

កងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក ជាអង្គភាពជំនាញដឹកជញ្ជូនសម្ភារ: កម្លាំងទ័ព ធានាបម្រើប្រយុទ្ធ បច្ចុប្បន្នកំពុងទទួលបទបញ្ជាដឹកពលករចំណាកស្រុកនៅតាមព្រំដែនកម្ពុជា-ថៃ មកដាក់នៅតាមបណ្តាខេត្តនានា ដែលជាវិធានការមួយរបស់រដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលសហគមន៍ តាមរយៈពលករចំណាកស្រុកទាំងនោះ។

អនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្តស់ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ក្នុងនោះកងពលតូចដឹកជញ្ជូនលេខ៩០ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរងកងទ័ពជើងគោក មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩០ និងកងកម្លាំងជំនាញដឹកជញ្ជូន ដែលបានចាត់តាំងក្នុងបេសកកម្មនេះ នៅបន្តអនុវត្តយ៉ាងយកចិត្តទុកដាក់ និងប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងការដឹកពលករខ្មែរ ទៅដាក់នៅតាមបណ្តាគោលដៅដែលបានកំណត់ ទាន់ពេលវេលា និងប្រកបដោយសុវត្ថិភាព៕
រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post