
សង្គម
ប្រិយមិត្តប្រហែលជាបានស្គាល់ហើយលោកស្រី ទ្រីដាណា ដែលជាម្ចាស់ក្រុមហ៊ុន NNP និងជាអ្នកមានទ្រព្យសម្បត្តិស្តុកស្ដមមួយ ប៉ុន្តែកាលពីម្សិលមិញនេះមានរឿងដែលមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងក្រោយពីលោកស្រី បានរៀបរាប់ពីរឿងគ្រួសារលោកស្រី។

តាមរយៈការឡាយនៅលើបណ្ដាញសង្គមកាលពីម្សិលមិញនេះ មានអ្នកកំពុងទស្សនារាប់ម៉ឺននាក់ ដោយលោកស្រីបានរៀបរាប់យ៉ាងវែងទាក់ទងនឹងស្វាមី ដែលថាមិនជួយគ្រួសារខាងស្វាមី។

តើទំនាក់ទំនងនេះនឹងទៅជាយ៉ាងណា បើលោកស្រីបានលើកឡើងចុងក្រោយដោយ ផ្ញើជាបទចម្រៀងដោយថា ជូនប្តីជាលើកចុងក្រោយ ហើយចង់ប្រាប់ថាខ្ញុំហត់ហើយ ខ្ញុំគ្មានសមត្ថភាពភាពជួយគ្រួសារបងទៀតទេ បងទៅចុះ សង្ឃឹមថាពេលដែលបងបែកពីខ្ញុំទៅ និងរកមនុស្សស្រីដែលល្អជាងខ្ញុំបានហើយ ជួយគ្រួសារបងបានរហូតផងចុះ

ចុងក្រោយនេះចង់ប្រាប់ថាគ្មានអ្នកណាជំនួសបងក្នុងបេះដូងបានទេតែដោយសារសម្ពាធគ្រួសាររបស់បងទើប យើងត្រូវបែកគ្នា។
អ្វីដែលលើសពីនេះគឺបើតាមការនិយាយរៀបរាប់របស់លោកស្រីគឺស្វាមីលោកស្រី បានវា.យលោកស្រីហើយ និងយកកាំភ្លើ.ងភ្ជ.ង់លោកស្រីទៀតផង ដោយថាមានវីដេអូទាំងអស់ ថ្ងៃនុងបើកុំតែខ្ញុំ (លោកស្រី) រត់ទាន់ទាញឡានចេញក្រៅទាន់ កុំអីមិនដឹងយ៉ាងម៉េចទេ។





អត្ថបទផ្ដល់សិទ្ធិដោយ៖ FirstNewsAsia