header ads

Sponsor

សម្រាប់ការទន្ទឹងរង់ចាំបានមកដល់ហើយ! ក្រោយពីបានធ្វើការសម្ពោធជាផ្លូវការ នឹងដាក់ឲ្យធ្វើការ (កុម្មង់ទុកមុន) អស់រយៈពេល 1សប្តាហ៍មក ពេលនេះ That's Y ស្មាតហ្វូនលំដាប់ថវិការ vivo Y21 ដែលមានតម្លៃត្រឹម $169 ដំបូងគេដែលមានបំពាក់ដោយបច្ចេកវិទ្យា Ram ជំនួយ ចេញលក់ជាផ្លូវការលើទីផ្សារកម្ពុជាហើយ!

បើនិយាយទៅលើគុណសម្បត្តិរបស់ vivo Y21 គឺជាស្មាតហ្វូនដែលត្រូវបានធ្វើការរចនាឡើងយ៉ាងល្អឥតខ្ចោះជាមួយនឹងរូបរាងដ៏ស្តើងកម្រាស់ត្រឹម 8.0mm ទម្ងន់ 182g ផ្តល់មកជាមួយនឹងជម្រើសពីរពណ៌គឺ ពណ៌ខៀវហៅថា Metallic Blue និងពណ៌ត្បូងពេជ្រហៅថា Diamond Glow ផ្ទៃខ្នងខាងក្រោយរបស់ vivo Y21 ស្រោបដោយជ័រ Plastic មានភាពរលោងដូចកញ្ចក់។ ចំពោះផ្ទៃអេក្រង់ធំទូលាយទំហំ 6.51 អ៊ីញ មានកម្រិតបង្ហាញ HD+ ទំហំ 1600×720px នៅលើផ្ទៃបង្ហាញចេញសរុប 89% ធៀបនឹងអេក្រង់ទៅរៀងទាំងមូល។

រីឯសម្រាប់ផ្នែកកាមេរ៉ារបស់វាវិញគឺត្រូវបានបំពាក់មកជាមួយនឹង លែនកាមេរ៉ាក្រោយ AI 2គ្រាប់ លែនគោលទំហំ 13MP  មាន aperture 2.2 ជាប្រភេទលែន wide Angle អាចផលិតសាច់វីដេអូបានក្នុងកម្រិត 1080p ក្នុងល្បឿន 30fps អាចធ្វើការថតបានជាមួយមុខងារ Portrait, Panorama, Live Photo, Slow-Mo, Time-Lapse, Pro Mode និង DOC… ជាដើម។ ចំណែកឯលែនទី2 ទំហំ 2MP មាន aperture 2.4 ជា Macro Lens អាចធ្វើការផ្តិតយកនូវវត្ថុដែលមានភាពល្អិតក្នុងគម្លាតជិត 4cm។ សម្រាប់កាមេរ៉ា មុខ ទំហំ 8 មេ ហ្គា ភិ ច សែ លមាន កម្រិត aperture f/2.0 អាចធ្វើការថតរូបសែលហ្វីបានយ៉ាងស្រស់ ស្អាត ជាមួយនឹងស្បែក មុខ ភ្លឺរលោងដូចធម្មជាតិ។ vivo Y21 ដំណើរការលើបន្ទះឈីប MediaTek Helio P35 មានរ៉េមទំហំ 4GB បូកបន្ថែមរ៉េមជំនួយ 1GB និងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB អាចធ្វើការបន្ថែមម៉េមូរីខាងក្រៅបានដល់ទៅ 1000TB។ ហើយវាក៏ប្រតិបត្តិការដោយប្រព័ន្ធដំណើរការ Funtouch OS11.1 គាំទ្រដោយ Android 11 ថ្មទំហំធំដល់ទៅ  5000mAh ផ្តល់មកជាមួយបច្ចេកវិទ្យាសាកថ្មលឿន 18W តាមរយៈរន្ធ USB-C។

មួយវិញទៀតចំពោះបងប្អូនដែលមានចំណាប់អារម្មណ៍ស្នេហាលើស្មាតហ្វូន vivo Y21 អាចធ្វើការរកជាវបានឥឡូវនេះ នៅតាមបណ្តាហាងលក់ទូរស័ព្ទដែលមានស្លាកសញ្ញាសម្គាល់ vivo ទូទាំងប្រទេសបានចាប់ពី ថ្ងៃទី10 ខែកញ្ញា ឆ្នាំ2021 នេះតទៅជាមួយនឹងតម្លៃ $169 រួមបន្ថែមកាដូមានដូចជា៖ ស៊ីមកាត Smart តម្លៃ 16.5$ និងកាស That’s Y ដ៏ស្រស់ស្អាត ចំនួនមួយគូទៀតផងដែរ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post