
សង្គម
ប្រិយមិត្តប្រហែលជាបានឃើញហើយនូវរូបចុងក្រោយនេះគឺ លោក រិទ្ធ ហៅ ម៉ៅ បានសម្រេចចិត្តបួ.ស ក្រោយពីមានបញ្ហានៅក្នុងក្រុមគ្រួសារ ហើយជាមួយគ្នានេះដែរ មានការផុសឡើងជាមួយគ្នា ដែលមានបញ្ហា ស្រដៀងគ្នានេះដែរ គឺមាន លោក ឌួង ឆាយ, លោក សូនី ,និងលោក សុវណ្ណរិទ្ធិ។

ក្រោយពីមានការផ្គុំរូបពួកគាត់ចូលគ្នា ដែលសុទ្ធសឹងតែមានរឿងស្រដៀងគ្នានេះ ធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងច្រើន ចែករំលែកតៗគ្នា បញ្ចេញមតិផ្សេងៗពីគ្នាទៅតាមការយល់ឃើញរៀងៗខ្លួន។ យ៉ាងណារឿងនេះលោកស្រី ហ៊ុន ស៊ីណាត ប្អូនសម្ដេចតេជោ ក៏បានលើកឡើងជាមតិផ្ទាល់ខ្លួនផងដែរជុំវិញរឿងនេះ ដោយបានសួរជាសំណួរថា៖
ខ្ញុំឃើញច្រើនហើយអ្នកមានវិប្បដិសារីរត់ទៅយកទីអារាមសាសនាសាង ផ្នួ.ស ជាសាមណេរ ឬភិក្ខុ ដើម្បីឲ្យបានចិត្តស្ងប់នោះ ខ្ញុំសួរមិត្តរួមហ្វេសប៊ុកថាអ្នកទាំងអស់ក្នុងរូបនេះតើបានសុខហើយឬនៅ ?

លោកស្រីបានឲ្យដឹងបន្ថែមថា ចំណែកខ្ញុំគិតថាក្រោយសឹកពីសាមណេរ ឬសឹកពីភិក្ខុមកដល់ពេលនេះនៅតែមានសង្គា.មពាក្យសម្ដីដូចព្យុ-ះក្នុងគ្រួសារមួយបើគ្មានការអភ័យទោសដល់គ្នានោះទេ វាគ្មានសេចក្ដីសុខឡើយក្រុមគ្រួសារបើមានអ្នកអំនួតហើយគ្រួសារនោះវិ.នា.សគឺមានតែអ.ញគ្មានឯង។
ខ្ញុំនៅចាំពាក្យឪពុកម្ដាយខ្ញុំថាអណ្ដាតជាអាទិ៍ កន្លង សុខផង ទុក្ខផងក៏ព្រោះអណ្ដាត កូនមុននឹងប្រើវាទៅលើប្ដីប្រពន្ធត្រូវគិតឲ្យបានយូរកុំអំនួតយើងក្នុងត្រកូលនេះទើបកូនបានសុខ។


