header ads

Sponsor

មានករណីបុរសបីនាក់ឆ្លងជំងឺកូវីដ-១៩ បានរត់គេចខ្លួនចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ នៃមន្ទីរពេទ្យបង្អែកខេត្តរតនគិរី នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ។ បុរសទាំងបីនាក់ដែលបានរត់គេចខ្លួនមានព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោម៖

១. ឈ្មោះ ចែម សុវត្ថិ​ ភេទប្រុស អាយុ​ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិប៉ាជនធំ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី

២. ឈ្មោះ ខុន សុវណ្ណ ភេទប្រុស អាយុ​ ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិក្រឡា ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី

៣. ឈ្មោះ ឃិន ច័ន្ទថ្លា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
ទាក់ទងនឹងករណីអ្នកជំងឺមានមេរោគកូវីដ-១៩ខាងលើ ដែលបានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមអំពាវនាវដល់ អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជួយចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ-១៩ទាំងនោះ ដើម្បីបញ្ជូនមកព្យាបាលជំងឺកូវីដ-១៩វិញ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការអំពាវនាវជាថ្មីម្ដងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាលរបស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដទៃក្នុងក្រុមគ្រួសារ និងដល់សហគមន៍ផង ហេីយក៏ត្រូវមានទោសទណ្ឌជាប់ពន្ធនាគាររយៈពេលវែងផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post