header ads

ភ្នំពេញ៖ មានករណីដ៏ភ្ញាក់ផ្អើលមួយ គឺនារីជនជាតិចិនម្នាក់បានបើករថយន្តស៊េរីទំនើបម៉ាករ៉េងរ៉ូវើ ខ្វះការប្រុងប្រយ័ត្ន បណ្ដាលឲ្យជ្រុលទៅបុ.កបុរសម្នាក់ដែលកំពុងថ្មើរជើងនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស បណ្ដាលឲ្យស្លា.ប់ រួចហើយទៅបុ.ករះរថយន្តចំនួន០៤គ្រឿងបន្ថែមទៀតទើបទៅមុខលែងរួច។

ហេតុការណ៍ខាងលើនេះបានកើតឡើងនៅវេលាម៉ោង១០ និង៤៥នាទីព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ ត្រង់ចំណុចក្បែរក្រសួងអភិវឌ្ឍន៍ជនបទថ្មី ស្ថិតតាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។

អ្នកបើកបរជាជនជាតិចិន ភេទស្រី អាយុប្រហែលជា១៩ឆ្នាំ ។ នៅមុនពេលកើតហេតុគេឃើញ បុរសម្នាក់ធ្វើដំណើរដោយថ្មើរជើង តាមបណ្ដោយមហាវិថីព្រះមុនី្នវង្ស ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏ស្រាប់តែរថយន្តនារីជនជាតិចិន បើកធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នា មានល្បឿ.នលឿ.ន ទៅបុ.កបុរសដែលកំពុងតែដើរនោះពេញទំហឹង បាត់.ប.ង់.ជី.វិ.តភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ ។

ហើយរថយន្តនៅមិនទាន់អស់ល្បឿ.នក៏បានរ៉េចង្កូតមកខាងស្ដាំ ក៏បន្តទៅបុ.ករះរថយន្តចំនួន០៤គ្រឿង បន្ថែមទៀតដែលម្ចាស់គេបានចតទុកនៅនឹងចិញ្ចឹមផ្លូវ ធ្វើឲ្យរងការខូ.ចខា.តយ៉ា.ងធ្ង.ន់ធ្ង.រ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់ត្រួតពិនិត្យមើលរួចរាល់ក៏បានទាក់ទងទៅផ្នែកជំនាញចរា.ចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចុះធ្វើការវាស់វែង និងយករថយន្តបង្ក រួមទាំងអ្នកបើកបរទៅកាន់ការិយាល័យចរា.ចរដើម្បីធ្វើការសួរនាំ និងដោ0ះស្រា.យគ្នានៅពេលក្រោយ។

យ៉ាងណាបើតាមលោក ខន សុវិចិត្រ បានបង្ហោះវីដេអូមួយដែលជួបនឹងរថយន្តបង្កខាងលើនេះ គឺនៅម៉ោង១០ និង២២នាទី គឺខុសគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយបានរៀបរាប់ថា៖

«សំណាងហើយដែលមិនមែនជាខ្ញុំ (ចង់សម្ដៅលើអ្នកស្លា.ប់) កុំអីមិនដឹងយ៉ាងម៉េចទេ ចេះទប់កំហឹ.ងទា.ន់ កុំអីត្រូវឈ្លោ.ះគ្នាពេញផ្លូវដោយសារស្រីស្អាតម្នាក់នឹងបាត់» សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post