សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងករណីបុរសម្នាក់បេីកបរក្នុងស្ថានភាពស្រ.វាំ.ងភ្នែក ងងឹតមុខ បុ.កសមត្ថកិច្ចជាប់នៅលេីដំបូលរថយន្ត។
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស មានកិត្តិយសជម្រាបជូនបងប្អូនប្រជាពលរដ្ឋ និងអ្នកនិយមប្រេីប្រាស់បណ្តាញសង្គមហ្វេប៊ុកទាំងអស់ឱ្យបានជ្រាបច្បាស់ថា ករណីដែលមានសារព័ត៌មានជាច្រេីន បានផ្សព្វផ្សាយរូបភាពមន្ត្រីនគរបាលចរា.ចរណ៍ផ្លូវគោកម្នាក់ជាប់នៅលេីដំបូលរថយន្តម៉ាក Prius នោះមិនមែនជាការចេញឃា.ត់ ឬក៏អនុវត្តច្បា.ប់ចរា.ចរណ៍នោះទេ។
ស្នងការក្រុងបានបញ្ជាក់ថា គឺជាសកម្មភាពដែលមន្ត្រីរូបនោះកំពុងតែជួយសម្រួល ចរា.ច.រ.ណ៍នៅតាមដងផ្លូវ ជាក់ស្តែង កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៥ : ០០នាទី មានរថយន្តមួយគ្រឿង ម៉ាកព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-7987 បើកបរដោយឈ្មោះ ធ្លក សុខចំរើន ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន បានធ្វើដំណើរតាមបណ្តោយផ្លូវទំនប់៧០ នៅពេលមកដល់ម្តុំបឹងកក់ស្របពេលដែលសមត្ថកិច្ចកំពុងតែជួយសម្រួលការកកស្ទះនៅគោលដៅនោះ
មន្ត្រីរូបនោះបានលេីកដៃជាសញ្ញាបញ្ជាឱ្យរថយន្តនៅម្ខាងផ្លូវឈប់ ដោយមូលហេតុបញ្ហាសុខភាពអ្នកបេីកបររថយន្ត Prius មានស្ថានភាពមិនស្រួលខ្លួន ស្រវាំ.ងភ្នែក ងងឹតមុខ នៅតែបន្តដំណេីរយឺតៗទៅមុខដោយមិនបានឃេីញសមត្ថកិច្ចឈរសម្រួលចរា.ចរណ៍នៅតាមដងផ្លូវឡេីយ ឃេីញស្ថានភាពកំពុងប្រឈមគ្រោ-ះថ្នាក់ដូច្នេះ មន្ត្រីចរា.ចរណ៍រូបនោះមិនដឹងគេចទៅខាងណា ក៏ទ្រោបខ្លួនទៅលេីរថយន្តព្រូសនោះ ដេីម្បីចៀសផុសពីការគ្រោ-ះថ្នា.ក់ បន្ទាប់មកទៀត ក៏មានប្រជាពលរដ្ឋបាននាំគ្នាជួយឃា.ត់ អន្តរាគមន៍ ដោយខ្លះស្រែកផង ស៊ីផ្លេផង ទេីបធ្វេីឲ្យគាត់ស្វាងស្មារតីឡេីងវិញ ហេីយក៏បញ្ឈប់យានយន្ត ។
ក្រោយពេលកើតហេតុ កម្លាំងការិយាល័យនគរបាលចរា.ចរ.ណ៍ ក៏បានចុះទៅត្រួតពិនិត្យ និងនាំខ្លួនអ្នកបើកបរមកពិនិត្យជា.តិស្រ.វឹង (គ្មាន) រួមទាំងនាំយករថយន្តខាងលើមករក្សាទុកផងដែរ ។
អ្នកបេីកបររូបនោះក៏បានទទួលស្គាល់នូវកំ.ហុស ធ្វេីកិច្ចសន្យា ហេីយក៏បានធ្វេីការថតជាវីដេអូដេីម្បីធ្វេីការបំភ្លឺអំពីដំណេីររឿងនៃករណីនេះ ក៏ដូចជាការសុំទោសជាសាធារណ:ចំពោះកំហុសដែលកេីតមានឡេីងដោយអ.ចេតនាដោយសារបញ្ហាសុខភាពនេះផងដែរ ៕