ក្រោយទទួលបានព័ត៌មានតាមប្រព័ន្ធអនឡាញ tik tok និងWechat ដែលមាន ស ម្លេងសន្ទនាគ្នាររវាងស្រ្ដីម្នាក់និងជនរងគ្រោះ ដែលបានអះអាងថា ជាជនជាតិខ្មែរមានឈ្មោះ ភក្រ មានទីលំនៅមុនទៅក្រៅប្រទេសមានស្រុកកំណើត រស់នៅក្នុងស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ បច្ចុប្បន្ន ត្រូវបានបុរសជាប្ដី ជនជាតិចិន និងឪពុកម្ដាយក្មេកធ្វើបាប រហូតមានរូបរាងស្គមស្គាំង ភ្លេចភ្លាំង ស្មារតី និងធ្លាក់ខ្លួនស្គមរីងរៃ ដង្ហោយរកការជួយអន្ដរាគមន៍បានវិលត្រឡប់មកស្រុកកំណើតវិញ។
ដោយបានការដឹកនាំផ្ទាល់ពីលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានរាយ ការណ៍ឱ្យ មន្ត្រីជំនាញប្រឆាំង ការជួញដូរមនុស្សនិងការពារអនីតិជនខេត្ដសហការស្រាវជ្រាវ រកក្រុមគ្រួសារតាមការអះអាងរបស់ស្រ្ដីដែល ថាជាជនរងគ្រោះកាលពីថ្ងៃសៅរ៍ទី១៨ ខែកញ្ញា ឆ្នាំ២០២១។
មន្ត្រី ជំនាញបានចុះសហការស្រាវជ្រាវរកឃើញម្តាយរបស់ជនរងគ្រោះឈ្មោះ សឿន ទីទី លំនៅភូមិដូនអាត់ ឃុំស្គុះ ស្រុកសំរោងទង ជំនាញបានសាកសួរព័ត៌មានពិនិត្យឯកសារសាវតារូបថត ភស្ដុតាងជាច្រើន លទ្ធផល គឺពិតជាកូនរបស់គាត់ពិតប្រាកដមែន។
តាមដំណើរនៃរឿងហេតុ ឈ្មោះ អាត់ សុភ័ក្រ ភេទស្រី អាយុ២៣ឆ្នាំ អំឡុងខែឧសភា ឆ្នាំ២០១៨ បានចាកចេញពីផ្ទះទៅរកការងារធ្វើនៅតាមខេត្ដ រួចក៏បាត់ដំណឹងឈឹងរហូតមកដល់បច្ចុប្បន្ន ទើបតែទទួលបានថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ (ឈ្មោះ សឿន ទី)បានដំណឹងតាមប្រព័ន្ធ tik tok ថាកូនស្រីរបស់គាត់ត្រូវបានគេបង្ហោះ ថារស់នៅប្រទេសចិន ត្រូវប្ដីនិងឪក្មេកម្ដាយក្មេកធ្វើបាប គាត់បានស្វែង រកកិច្ចអន្ដរាគមន៍ ដើម្បីឱ្យសមត្ថកិច្ចជួយ បន្ទាប់មកជំនាញការិយាល័យប្រឆាំង ការជួញដូរ មនុស្ស និងការពារអនីតិជន បានជួបនិងចំណាត់ការនីតិវិធី ទាក់ទងតាមរយៈAccount Facebook ឈ្មោះ Lin pei ដែលបាន Share Videoនិងបានសួរអំពីព័ត៌មានជនរងគ្រោះម្ចាស់ accou nt បានប្រាប់ថានារីរងគ្រោះកំពុងរស់ភូមិហ៊ូធៀន ស្រុកណានឆាង ក្រុងណានឆាង ខេត្តជាំងស៊ី (ប្រទេសចិន)ហើយខ្លួនមាន មិត្តភក្តិម្នាក់ នៅប្រទេសចិនរស់ នៅក្បែរផ្ទះជនរងគ្រោះ។
កាលពីថ្ងៃចន្ទទី២០ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងការិយាល័យជំនាញបានជូនម្តាយជនរងគ្រោះ ទៅនាយកដ្ឋានប្រឆាំងការជួញដូរ ក្រសួងការបរទេស ដើម្បីបំពេ ញបែបសុំអន្តរាគមន៍ទៅប្រទេសចិន អគ្គកុងស៊ុលនៅខេត្ដប្រទេសចិន ដើម្បីស្វែងរកជនរងគ្រោះ តាមព័ត៌មាន ចុងក្រោយ police ចិនបានរកឃើញ និងបញ្ជូនជនរងគ្រោះមកទីស្នាក់ការ ប៉ុស្តិ៍សុវត្ថិភាព ដើម្បីបន្ដនីតិវិធីបំពេញបែបបទ បញ្ជូនមកប្រទេសកម្ពុជា ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ