សង្គម
អាម៉ាប៉ាប៉ាញ៉ូស
ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងនៅល្ងាចថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ២០២១នេះថា ដោយបានការចង្អុលណែនាំដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្ដកំពង់ស្ពឺ ក្រុមកាងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ បានស្រាវជ្រាវ និងដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋដែលបានបង្ហោះព័ត៌មាន តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេប៊ុក ឈ្មោះ Ah Tin បានបង្ហោះសារថា៖
ព្រោះគ្មានលុយ គ្មានខ្សែ ឯណាពាក្យថាប៉ូលិ.សការពារក្ដីសុខប្រជាជន? កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ ម្ចាស់គណនីហ្វេប៊ុកឈ្មោះ An Tin មានឈ្មោះពិត រស់ សម្ភស្ស ភេទស្រី អាយុ២៩ឆ្នាំ រស់នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានធ្វេីការ Live ព័ត៌មាននៅក្នុងហ្វេសបុករបស់ខ្លួនថា៖
« ព្រោះគ្មានលុយ គ្មានខ្សែ (ឯណាពាក្យថាប៉ូលិ.សការពារក្ដីសុខប្រជាជន?)..
មូលហេតុ ដែលនាំឱ្យឈ្មោះ រស់ សម្ភស្ស ធ្វើការ Live តាម បណ្ដាញសង្គម មកពីឈ្មោះ បាន រស្មី ភេទប្រុស អាយុ៣០ឆ្នាំ នៅភូមិអូរក្រាំងអំបិល ឃុំត្រពាំងគង ស្រុកសំរោងទង បានមករករឿងដល់ផ្ទះ។
ដោយបុរសខាងលើមានបំណងចម្លែក ឈ្មោះ រស់ សម្ភស្ស បានធ្វេីការទាក់ទងទូរស័ព្ទប្ដឹ.ងទៅនគរបាលតែច្រឡំថា ប្រជាការពារជានគរបាល ហេីយប្រជាការពារខាងលេីមិនបានមកតាមការសំណូមពរ ដោយប្រាប់ថាអោយសាមុីខ្លួនប្ដឹ.ងនគរបាលប៉ុស្តិ៍ ឈ្មោះខាងលើខឹ.ង ដោយពោលពាក្យថា..» ប្រជាពលរដ្ឋមានបញ្ហាពឹងសមត្ថកិច្ចមិនដូចចិត្ដ តេីរវល់ធ្វេីអីមិនជួយ...
ក្រោយកើតហេតុអាណាព្យាបាលរបស់ឈ្មោះ បាន រស្មី បានស្នេីសុំឲ្យនគរបាលជួយអន្ដ.រា.គ.មន៍យកឈ្មោះ បាន រស្មី ដាក់ម.ណ្ឌ.លកែ.ប្រែ.និងបន្សា.បគ្រឿ.ងញៀ.នក្រាំងធ្នង់ រាជធានីភ្នំពេញ ព្រោះថាឈ្មោះ បាន រស្មី ជាក្មេ.ងធ្លា.ប់ញៀ,នថ្នាំ និងមានស.តិមិន.ប្រ.ក្រ.តី ដើរច្រៀងរាំតាមផ្លូវ បញ្ជាក់ផ្ទះឈ្មោះ រស់ សម្ភស្ស និងឈ្មោះ បាន រស្មី នៅដីឡូត៍ក្បែរគ្នា។
បច្ចុប្បន្នឈ្មោះ រស់ សម្ភស្ស បានយល់ និងបានជួបជាមួយនគរបាលយល់អំពីកិច្ចការមួយចំនួន និងអរគុណដល់ នគរបាលដែលបានជួយបម្រេីប្រជាពលរដ្ឋដោយឆាប់រហ័ស និងសុំទោសការយល់ច្រឡំ... ច្រឡំលេខទូរស័ព្ទ ច្រឡំតួនាទី Liveមួយលេង