
សង្គម
កាលពីពេលថ្មីៗនេះនៅលើបណ្ដាញសង្គម មានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើដើមដំបងយក្ស ដោយសារហេតុផលនេះហើយ ទើបធ្វើឲ្យតម្លៃរបស់ដំបងយក្សដែលដាក់លក់នៅលើទីផ្សារ ឬអនឡាញមានការឡើងថ្លៃ ដោយតម្លៃពី១ម៉ឺនរៀលទៅមួយម៉ឺនប្រាំពាន់រៀលជាដើម។

យ៉ាងណាបើតាមការស្រាវជ្រាវ ដើមដំបងយក្សគឺអាចញ៉ាំបាន ប៉ុន្តែមុននឹងញ៉ាំយើងត្រូវជ្រើសប្រភេទដើមដំបងយក្សដែលគេត្រូវញ៉ាំ ប្រយ័ត្នយើងញ៉ាំខុស ព្រោះដើមដំបងយក្សខ្លះគេយកទៅតែសម្រាប់ធ្វើជាថ្នាំស.ម្លា.ប់សត្វល្អិត និងខ្លះទៀតគេយកទៅផលិតធ្វើជាប្រេងឥន្ធនៈ។

ដូចច្នេះប្រសិនបើយើងបើយើងញ៉ាំច្រើនជ្រុល គឺអាចធ្វើឲ្យពុ.លដល់កោ.សិ.កាថ្លើ.មបាន។
ដោយសារតែការតាមគ្នាហូបដំបងយក្សនេះធ្វើឲ្យតារាកំប្លែង អ្នកនាងស្រេង សុកាន់ដា ហៅ ខ្ញុង មិនទ្រាំនៅស្ងៀមនោះទេ ក៏ទិញយកទៅញ៉ាំសាកល្បងតាមគេតាមឯងដែរ លទ្ធផលក្រោយញ៉ាំរួច អ្នកនាង បានឲ្យដឹងតាមបណ្ដាញសង្គមតែម្ដងថា ក្អួ.តប៊ិះនឹ.ងស្លា.ប់ទៅហើយ ហើយពេលនេះឈឺក៏ព្រោះតែដំបងយក្សនេះផងដែរ។

«ជោតាមគ្នាដំបងយក្សឆ្ងាញ់ណាស់ឆ្ងាញ់ណាស់ឯងក្អួ.តច.ង់ស្លា..ប់»
«ធ្វើការហត់មិនឈឺមកឈឺដោយសារស៊ីដំបងយក្សគួរឱ្យខឹ.ងណាស់អ្នកណាថាឆ្ងាញ់ចេញមុខមក»






♦️ បើតាមផេ.កបុរាណាចារ្យបានឲ្យដឹងដំបងយក្សពីរប្រភេទនេះ
Opuntia cochenillifera មានដើមកម្ពស់ពី៣ ទៅ ៤ម៉ែត្រ សន្លឹកមានទំហំ២០សង់ទីម៉ែត្រ ផ្កាមិនរីកទេតែមានកញ្ចុំកេសរលូតមកក្រៅ ឯផ្លែមានប្រវែង៣ទៅ៥សង់ទីម៉ែត្រ ទៅទំហំ២.៥ទៅ៥សង់ទីម៉ែត្រ មិននិយមបរិភោគ ផ្លែខ្ចីអាចយកស្ងោរធ្វើជាអន្លក់បាន ប៉ុន្តែភាគច្រើនគេប្រើប្រាស់ជាឱសថ។
Opuntia ficus-indica វិញមានកម្ពស់រហូតដល់៥ម៉ែត្រ មានសន្លឹកធំ ប្រវែងពី៣០ទៅ៤០សង់ទីម៉ែត្រ ទំហំពី១៨ទី២៥សង់ទីម៉ែត្រ ផ្ការីកមាន៣ពណ៌ ស លឿង ក្រហម ឯផ្លែមានទំហំធំដូចគ្នា គឺមានប្រវែងរហូតដល់១០សង់ទីម៉ែត្រ និងទំហំ៩សង់ទីម៉ែត្រ។ ទាំងសន្លឹកនិងផ្លែសុទ្ធសឹងតែប្រើប្រាស់ជាអាហារបរិភោគបាន។