header ads

Sponsor

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅថ្ងៃសុក្រនេះ បានជូនដំណឹងដល់ ប្រជាពលរដ្ឋសាធារណជន ដែលរស់នៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ក៏ដូចជានៅតាមបណ្តាខេត្តផ្សេងទៀតបានជ្រាបថា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋទូទៅនៅគ្រប់មជ្ឈដ្ឋាន ចាប់ពីពេលនេះតទៅ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបំពាក់នូវប្រព័ន្ធទូរស័ព្ទ Hotline សម្រាប់ទទួលព័ត៌មានដែលមានលេខ117 ដោយមានមន្រ្តីនគរបាលរង់ចាំទទួលប្រចាំការ២៤ម៉ោងលើ២៤ម៉ោង ។

ករណីបងប្អូនប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋានលោកមានបញ្ហា ឬសំណូមពរ ឬមានហេតុការណ៍មួយអ្វីកើតមានឡើង ទាក់ទងនឹងការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម នៅក្នុងមូលដ្ឋានសូមផ្តល់ព័ត៌មានតាមរយៈលេខទូរស័ព្ទខាងលើ ដើម្បីស្នងការដ្ឋានចាត់វិធានការ ចេញអន្តរាគមន៍ ឬដោះស្រាយនូវរាល់បញ្ហាទាំងនោះបានទាន់ពេលវេលា ៕ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post