នៅថ្ងៃទី 30 ខែសីហា ដល់ថ្ងៃទី 01 ខែកញ្ញា ឆ្នាំ 2021 ក្រុមការងារអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តរតនគិរី បានចុះអនុវត្តយុទ្ធនាការត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស ក្នុងភូមិសាស្ត្រខេត្តរតនគិរី
ក្រុមការងារបានធ្វេីការឃាត់រថយន្តប្រភេទបែនធុនធំ ចំនួន 03គ្រឿង យកទៅរក្សាទុកនៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងអោយម្ចាស់រថយន្តកាត់ទ្រុងដែលតខុសលក្ខណៈបច្ចេកទេសចេញ ឱ្យត្រូវទៅតាមបទដ្ឋានបច្ចេកទេសដើមវិញ។ចំពោះរថយន្តដែលបានឃាត់ទុក និងកាត់ទ្រុង មានដូចខាងក្រោម៖
- រថយន្ត ម៉ាក SCANIA ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ 3F-3996
- រថយន្ត ម៉ាក HYUNDAI TRAGO ពណ៌ ទឹកប្រាក់ ពាក់ផ្លាកលេខ រតនគិរី 3A-2007
- រថយន្ត ម៉ាក DAEWOO ពណ៌ ក្រហម ពាក់ផ្លាកលេខ ស្វាយរៀង 3A-2777 ។