header ads

Sponsor

ថ្មីៗនេះបើយោងតាមរបាយការណ៍ នៃការបង្ហាញខ្លួនវត្តមានរបស់ស្មាតហ្វូន vivo មួយម៉ូឌែលសមាជិកថ្មី That's Y vivo Y21 នៅក្នុងប្រទេសកម្ពុជា គឺថាមានភាពល្បីរន្ទឺ នឹងផ្ទុះការគាំទ្រខ្លាំងគួរឲ្យកត់សម្គាល់ ហើយក៏ជាស្មាតហ្វូនលំដាប់ថវិការដែលទទួលបានចំណាប់អារម្មណ៍ នឹងមានការលក់ដាច់ខ្លាំងសម្រាប់ទីផ្សារស្រុកយើង។

បើនិយាយទៅលើគុណភាពហើយនឹងតម្លៃ គឺថាមានភាពសមរម្យខ្លាំង បើយើងធ្វើការប្រៀបធៀបទៅនឹងស្មាតហ្វូនដ៏ទៃដែលមានតម្លៃប្រហាក់ប្រហែល ជាពិសេសវាត្រូវបានបំពាក់ដោយ RAM ជំនួយថែមទៀតផង។

ក្រលេចមកមើលនាពេលបច្ចុប្បន្នសម្រាប់ទីផ្សារស្រុកយើង ក៏ដូចជាតាមបណ្តារប្រទេសផ្សេងៗ ចំពោះវិស័យស្មាតហ្វូនគឺថាមានការប្រកួតប្រជែងគួរឲ្យកត់សម្គាល់។

មួយវិញទៀតសម្រាប់កំណត់ត្រាថ្មីនាខែកញ្ញា នេះវិញគឺថាក្រុមហ៊ុនស្មាតហ្វូន vivo ប្រចាំប្រទេសកម្ពុជាបានសម្រេចត្រៀមនឹងបញ្ចេញនូវស្មាតហ្វូនត្រកូល Y នៃគ្រួសារ That’s Y មួយម៉ូឌែលទៀត ជាមួយនឹងការបង្ហើបចេញនូវពាក្យ 3 ឃ្លា « ប្រណិតភាពនៃការរចនា ប្រព័ន្ធកាមេរ៉ាកាន់តែធំ ស្របមកជាមួយនឹងប្រតិបត្តិការខ្លាំង » ការរួមបញ្ចូលគ្នានៃចំណុចពិសេសទាំងបី នឹងមកដល់ក្នុងពេលឆាប់ៗនេះ!

ចង់ដឹងកាន់តែច្បាស់ថាតើការបង្ហាញខ្លួនរបស់ស្មាតហ្វូន vivo That's Y បន្ទាប់មានភាពពិសេស នឹងរឹតតែអស្ចារ្យយ៉ាងណា ធ្វើការរង់ចាំតាមដានបន្តទៀតនៅលើទំព័រផេកហ្វេសប៊ុកផ្លូវការ vivo។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post