
សង្គម
ប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់ បានសម្ដែងការសោកស្ដាយ អាឡោះអាល័យជាពន់ពេក ចំពោះវត្តមាននៃការចាកចេញ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពតនាថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះហើយ។


កាលពីម្សិលមិញឯកឧត្តម ម៉ៅ ធនិនបានចុះជួបសំណេះសំណាល សួរសុខទុក្ខជាលើកចុងក្រោយ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជាង៤០០គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

ពេលនោះហើយជាពេលដែលគ្រប់គ្នាសម្ដែងការសោកស្ដាយលាគ្នាទាំងអាឡោះអាល័យដោយមិនចង់ឲ្យវត្តមានឯកឧត្តមចាកចេញពីទឹកដីនៃខេត្តពោធិ៍សាត់ឡើយ ដោយសារតែសមិទ្ឋិផល និងអ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និងកេរ្តិ៍ដំណែល ជាពិសេសចរិតដឹកនាំដ៏ល្អប្រពៃ របស់ឯកឧត្តម បានធ្វើឱ្យពួកគាត់ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និងកត់ត្រាទុក ក្នុងបេះដូងជារៀងរហូត។

នៅថ្ងៃទី ០២ តុលានេះមានប្រជាពលរដ្ឋម្នាក់ទៀតហើយបានទូរស័ព្ទមកកាន់ឯកឧត្តមទាំងការយំសោក ដោយស្មានតែឯកឧត្តមបានទៅខេត្តកំពតបាត់ហើយ តែខណៈនេះគឺឯកឧត្តមនៅខេត្តពោធិ៍សាត់នៅឡើយ គឺនៅសាលាខេត្ត ដោយសារតែគាត់យំតាមទូរស័ព្ទបែបនេះសូម្បីតែពលរដ្ឋនៅក្បែរក៏ទ្រាំទប់ទឹកភ្នែកមិនបានដែរ។
ហើយលោក សោម ជាទី អនុប្រធានការិយាល័យ ព័ត៌មាននៅសាលាខេត្តពោធិ៍សាត់ ដែលជាអ្នកកាន់កាមេរ៉ាថតវិញថា« ទៀតហើយ! សូម្បីតែCameraman គ្រប់ពេលក៏ស្រ.ក់ទឹកភ្នែកដែរ សុខចិត្តដើរចេញ ព្រោះទប់ចិត្តមិនបាន» សូមប្រិយមិត្តទស្សនាវីដេអូខាងក្រោមនេះ៖







ជាមួយគ្នានេះដែរ ព្រះតេជគុណ ឡាយ កន ព្រះគ្រូចៅអធិការវ.ត្តបាកាន មានស.ង្ឃដិកាសម្ដែងការសោកស្ដាយ ចំពោះវត្តមាននៃការចាកចេញ របស់ឯកឧត្តម ម៉ៅ ធនិន ដែលត្រូវទទួលតំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពតដែរ។