header ads

Sponsor

ក្រោមព្រះរាជហឫទ័យទុកដាក់ខ្ពស់ជានិច្ចអំពីជីវភាព និងសុខទុក្ខក្នុងការរស់នៅរបស់បងប្អូនប្រជានុរាស្រ្តជាកូនចៅ ជាពិសេសប្រជានុរាស្រ្តចាស់ជរាគ្មានទីពឹង មានជីវភាពខ្វះខាត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គទសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមសម្រាប់សម្រាលទុក្ខលំបាកជូនប្រជានុរាស្រ្តជាកូនចៅរបស់ព្រះអង្គចំនួន ៤៦៥នាក់ ស្ថិតនៅក្នុងឃុំចំនួន៥នៃស្រុកជលគិរី ខេត្តកំពង់ឆ្នាំង នាវេលាព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២១ ក្នុងឱកាសទិវាមនុស្សចាស់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ ៥០គីឡូ ឃីត ១កញ្ចប់(មុខ ១ ភួយ១ ក្រមា១ សារុង១) ម៉ាស ១០បន្ទះ មី ២កេស ត្រីខកំប៉ុង ១យួរ អាវយឺត និងអាវរងា មានស្លាកព្រះរាជអំណោយចំនួន ១ និងថរិកា ២០មុឺនរៀល និងគ្រូពេទ្យ ៥នាក់ ក្នុងម្នាក់ៗ ថរិកា ១០មុឺនរៀល។

កូនចៅប្រជានុរាស្រ្តទូទាំងព្រះរាជាណាចក្រ សូមព្រះបរមរាជានុញ្ញាតក្រាបថ្វាយអំណរព្រះគុណយ៉ាងជ្រាលជ្រៅ និងសូមចារឹកទុកក្នុងក្រអៅបេះដូងនូវព្រះរាជសកម្មភាពដ៏វិសេសវិសាល នៃព្រះអង្គ ដែលបានដង្ហែតាមយ៉ាងខ្ពង់ខ្ពស់បំផុតនូវព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តម នៃព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយើង ក្នុងការជួយសម្រាលទុក្ខលំបាក និងតែងតែតម្កល់ផលប្រយោជន៍ជាតិ និងប្រជារាស្រ្តជាធំនៅគ្រប់កាលៈទេសៈ ដែលបង្ហាញឲ្យឃើញនូវព្រះរាជហឫទ័យប្រកបដោយទសពិរាជធម៌ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៃប្រជានុរាស្រ្តកម្ពុជា ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post