header ads

Sponsor

នៅយប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ កម្លាំងអន្តរាគមន៍នៅតាមបន្ទាត់ព្រំដែនសហការជាមួយប៉ូលីសមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែន ក៏បានប្រទះឃើញពលករជាង៤០នាក់ លើគោលដៅពីរផ្សេងគ្នា ដែលរត់គេចពីកងកម្លាំងល្បាតតាមព្រំដែន ។

កម្លាំងចម្រុះបានសហការស្ទាក់ចាប់ពលករខ្មែរបានតែចំនួន ២៨នាក់ ស្រីចំនួន ១០នាក់ ដែលស្ថិតនៅត្រង់ចំណុចភូមិសិលាខ្មែរ និងភូមសាស្រ្តស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បម្រុងលួចឆ្លងដែនចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការ ធ្វើការឃាត់ខ្លួនរួចសាកសួរនាំ និងបានប្រគល់ជូននគរបាលព្រំដែនគោក និងកំពុងបន្តស្រាវជ្រាវឆែកឆេររុករក ពលករនិងមេខ្យល់បន្តទៀត ដើម្បីអនុវត្តទៅតាមច្បាប់។

សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីរាលដាលនៃជំងឺកូវីដ-១៩ មិនអោយឆ្លងចូលជាសហគមន៍ កម្លាំងចំណុះកងពលតូចថ្មើរជើងលេខ៥១ មានអង្គភាពវរសេនាតូចថ្មើរជើងលេខ៥១១, ៥១៣, ៥១៤ និងកម្លាំចណុះទីបញ្ជាការ តែងតែយកចិត្តទុកដាក់អនុវត្តតាមបទបញ្ជាថ្នាក់លេី ទាំង ៣ទិស ក្នុងខេត្តបន្ទាយមានជ័យ ចាប់ពីទិសអូរនាង ប៉ោយប៉ែត និង ទិសម៉ាឡៃ សហការជាមួយកម្លាំងនៅតាមមូលដ្ឋានចេញល្បាតឆែកឆេរត្រួតពិនិត្យជាប្រចាំក្នុងការទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់៕ រូបភាព៖ កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post