header ads

Sponsor

ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីដ-១៩ និង ដើម្បីបើកប្រទេសឡើងវិញ ក្រុមហ៊ុន ប៉េង ហួត គ្រុប បានចូលរួមសហការផ្ដល់ទីតាំងចាក់វ៉ាក់សាំងដូសទី៣ ឬដូសជម្រុញ ជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុង ខណ្ឌច្បារអំពៅ។ ការរៀបចំយុទ្ធនាការនេះប្រព្រឹត្តទៅនៅ មជ្ឈមណ្ឌល កីឡា ផ្លាទីនីម (Platinum Sports Center) ក្នុងគម្រោង បុរី ប៉េង ហួត ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ចាប់ពីថ្ងៃច័ន្ទទី១១ ខែតុលា រហូតដល់ ថ្ងៃច័ន្ទទី២៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង ៥ល្ងាច។

កន្លងមកចាប់ពីថ្ងៃទី២០ ខែមេសា រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួន ២,១២៣៤នាក់ ដែលក្នុងនោះមានបុគ្គលិក កម្មករ និងជាងសំណង់បុរី ប៉េង ហួត ចំនួនជាង ១ម៉ឺននាក់, ប្រជាពលរដ្ឋដែលរស់នៅក្នុង និងក្រៅបុរី ចំនួនជាង ១ម៉ឺននាក់ផងដែរ បានអញ្ជើញមកទទួលការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ដូសទី១ និងដូសទី២ បានរួចរាល់ នៅមជ្ឈមណ្ឌល កីឡា ផ្លាទីនីម ។

តំណាងក្រុមហ៊ុន ប៉េង ហួត គ្រុប លោក ចាន់ រដ្ឋា ប្រធានផ្នែកកិច្ចការសាធារណៈ បានមានប្រសាសន៍ថា៖ “ នេះជាថ្ងៃទី១នៃយុទ្ធនារកាចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ជូនប្រជាពលរដ្ឋក្នុងបុរីក៏ដូចជាក្នុងខណ្ឌច្បារអំពៅ ក្រុមហ៊ុន ប៉េង ហួត គ្រុប មានកិត្តិយស និង ​ក្តីរីករាយក្រៃលែង ដែលបានចូលរួមសហការជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំនិងផ្តល់ទីតាំងចាក់វ៉ាក់សាំងនេះជូនដល់ប្រជាពលរដ្ឋ ដើម្បីជួយទប់ស្កាត់ និងកាត់បន្ថយការឆ្លងរីករាលដាល និងដើម្បីឈានទៅដល់ការបើកប្រទេសឡើងវិញ។ យើងខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ព្រមទាំងក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានខិតខំយ៉ាងយកចិត្ដទុកដាក់ដោយមិនគិតពីភាពនឿយហត់ រហូតទទួលបានលទ្ធផលគួរជាទីមោទកភាព ដែលកម្ពុជាមានអត្រាចាក់វ៉ាក់សាំងខ្ពស់ជាងក្នុងតំបន់។”

ខណៈកម្ពុជាជិតសម្រេចបាននូវការចាក់វ៉ាក់សាំងអោយប្រជាជនពេញវ័យ ១០០% ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ យ៉ាងតិច១ដូស ដោយគិតត្រឹមថ្ងៃទី ១០ ខែតុលា តែ​គិតត្រឹមព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១  កម្ពុជាក៏មានអ្នកឆ្លងសរុប ចំនួន ១១៥,០៦៨នាក់ អ្នកជាសះស្បើយចំនួន១០៨,៤០៣នាក់ និងអ្នកស្លាប់ចំនួន ២,៥២៧នាក់ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post