header ads

Sponsor

ប្រជាពលរដ្ឋខ្មែរ ចំនួន ០៣នាក់ ស្រី០១នាក់ ក្មេងស្រី០១នាក់ ដែលវិលត្រឡប់ មកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជាវិញ ត្រូវបានកម្លាំងកម្លាំងប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ទទួលនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅត្រង់ចំណុចនៃភូមិគីឡូ១៣ ឃុំសន្តិភាព និងភូមិរស្មី ឃុំជ្រៃសីមា ក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ការទទួលពលរដ្ឋខ្មែរចំនួន៣នាក់នេះ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

បន្ទាប់ពីសាកសួរ,កត់ឈ្មោះ និងអប់រំណែនាំរួច កម្លាំងបានប្រគល់បងប្អូនឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចិត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២៕ រូបភាព៖អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post