សង្គម
ប្រិយមិត្ដដែលធ្លាប់ធ្វើដំណើរនៅលើផ្លូវលេខ ៥៩៨ ត្រង់ចំណុចសាលាភូមិន្ទភ្នំពេញដល់ស្តុបត្រឡោកបែ.ក ភូមិសាស្ត្រខណ្ឌទួលគោក គឺច្បាស់ជាបានដឹងហើយថាកន្លែងនេះមានការក.កស្ទ-ះយ៉ាងណា ដោយសារតែការលក់ដូរ និងចតលើចិញ្ចើមផ្លូវ មិនត្រឹមតែប៉ុណ្ណោះទេថែមទាំងមានជ-ះក្លិ-នមិនល្អផងដែរ។
តែប្រហែលជាមិនស្ទ-ះដូចមុនទៀតទេ ដោយអាជ្ញាធរខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ព្រមទាំងលុបបំបាត់កន្លែងទម្លាក់ និងលក់គ្រឿងសមុទ្រទៀតផង។ នេះបើតាមលោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោកឲ្យដឹងនៅថ្ងៃទី ១២ ខែតុលានេះ។
«ព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២១ កម្លាំងប្រជាការពារខណ្ឌទួលគោក បន្តចុះរៀបចំសណ្តាប់ធ្នាប់ និងលប់បំបាត់កន្លែងទម្លាក់ និងលក់គ្រឿងសមុទ្រ នៅតាមបណ្តោយផ្លូវ ៥៩៨ ជាប់របងសាកលវិទ្យាល័យភូមិន្ទភូមិភ្នំពេញ»
សូមជម្រាបជូនថា កាលរសៀលថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២១ ដោយយោងមតិដឹកនាំរបស់ ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានឲ្យប្រជាការពារខណ្ឌចុះណែនាំ និងជូនដំណឹងដល់បងប្អូនអាជីករលក់គ្រឿងសមុទ្រតាមបណ្តោយផ្លូវ ៥៩៨ មិនឲ្យដាក់តាំងឬលក់លើចិញ្ចើមផ្លូវសាធារណៈ ធ្វើឲ្យប៉ះ-ពា-ល់ដល់សណ្តាប់ធ្នាប់ ពិសេសធ្វើឲ្យក-កស្ទ-ះច-រា-ចរ នៅពេលរសៀល និងធ្វើឲ្យប៉ះ-ពា-ល់បរិស្ថាន និងមានក្លិ-នស្អុ-យនៅពេលយប់ ដែលមានទីតាំងស្ថិតក្នុងភូមិសាស្ត្រខណ្ឌទួលគោក ជាប់ព្រំប្រទល់ជាមួយខណ្ឌសែនសុខ រាជធានីភ្នំពេញ ៕