Homeជីវិត និងសង្គម មន្ត្រីជំនាញដកហូត ទឹកដោះគោស្រស់ នំ និងផលិត ផលពីទឹកដោះគោខូចគុណភាពប្រមាណជាង ២តោនយកមកកម្ទេចចោល 10/13/2021 03:02:00 PM មន្ត្រីក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យបានរកឃើញ និងស្ទាក់ចាប់បានទឹកដោះគោស្រស់ ផលិតផលពីទឹកដោះគោ និងនំ ចំនួន ២តោន និង ៦៥៥.៦២គីឡូក្រាម នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ នេះ ដែលឈ្មួញលួចនាំចូលពីប្រទេសថៃតាមច្រករបៀងក្នុងខេត្តបន្ទាយមានជ័យ។ ក្រោយពីបានរកឃើញដូចនេះ មន្ត្រីជំនាញបានធ្វើការដកហូតដើម្បីកម្ទេចចោលភ្លាមៗ ជៀសវាងឈ្មួញឆ្លៀតឱកាសដាក់ចរាចរផលិតផលទាំងនេះនៅលើទីផ្សារដែលអាចនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ៕ រូបភាព៖ ក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ លោកអ្នកអាចបញ្ចេញមតិនៅទីនេះ! Feature Ads Tags ជីវិត និងសង្គម ព័ត៌មានជាតិ