header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីវិ-វាទបិទផ្លូវចេញចូលម្ចាស់ផ្ទះឈ្មោះ អ៊ិត សៀក អាយុ ៦៥ឆ្នាំ មុខរបរអ្នកលក់ទឹកសណ្តែក និងនំប៉័ងសាច់ (ម្ចាស់ផ្ទះខាងក្រោយ) និងភាគីអ្នកជិតខាងជាប់របងគ្នាដែលជាម្ចាស់ដីលក់ដីអោយគាត់ ឈ្មោះ ជុំ ប៊ុន ឈឿន និងប្រពន្ធឈ្មោះ សាំង ស្រីពៅ នៅសង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល បានអនុវត្តបើកផ្លូវចេញចូល (ទំហំ១ម x២៤ម) បានសម្រេចជាស្ថាពរនៅក្នុងការចុះអនុវត្តលើកទី៧ ដោយមានវត្តមានអា.ជ្ញាសាលា មេប៉ុស្តព្រែកឬស្សី តំណាងអភិបាលរងក្រុងតាខ្មៅ និងខ្ញុំបានចូលរួមកាលពីព្រឹកមិញ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ករណីវិ-វាទនេះបានកើតមានជាង១០ឆ្នាំមកហើយ ដោយមានការប្តឹងផ្តល់គ្នាតាមផ្លូវតុលាការ ដោយមីង អ៊ិត សៀក បានឈ្នះក្តីនៅសាលាកំពូល។ អា.ជ្ញាសាលាបានចុះអនុវត្ត៦ដងរួចមកហើយ ប៉ុន្តែមិនបានសម្រេច ទើបនៅថ្ងៃទី២៤ ខែវិច្ឆិកា ២០២០ មីង អ៊ិត សៀក បានដាក់លិខិតគោរពស្នើសុំអន្តរាគមន៍មកសម្តេចតេជោនាយករដ្ឋមន្រ្តី។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កន្លងមក ខ្ញុំបានជួយសម្របសម្រួលជាមួយភាគីទាំងសងខាង ដោយភាគីចាញ់ក្តីបានទាមទារលុយមួយចំនួនសម្រាប់ធ្វើរបងថ្មីទើបសុខចិត្ត។ ដោយសារមីង អ៊ិត សៀក ក្រីក្រគ្មានលទ្ធភាព ទើបខ្ញុំបានជួយរៃអង្គាសថវិកាបាន $4,000 ជូនទៅភាគីចាញ់ក្តីសម្រាប់ធ្វើរបងថ្មីទើបបានឈានទៅដល់ការបញ្ចប់ក្តីក្តាំដែលមានរយៈពេល១០ឆ្នាំមកនេះបានសម្រេចជាស្ថាពរនៅថ្ងៃនេះ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

មីង អ៊ិត សៀក និងកូនចៅ បានគោរពអរគុណសម្តេចតេជោ ដែលបានផ្តល់យុត្តិធម៍ជូនគាត់ដែលរងចាំអស់រយៈពេលជាង១០ឆ្នាំមកនេះ។ ខ្ញុំសូមអរគុណដល់អា.ជ្ញាសាលា មន្រ្តីក្រុងតាខ្មៅ អា.ជ្ញាធរមូលដ្ឋាន និងមេ-ធា-វីស្ម័គ្រចិត្តទាំងអស់ដែលបានចូលរួមជួយដោះស្រាយបញ្ចប់បញ្ហាជូនប្រជាពលរដ្ឋ។ ខ្ញុំបាទសូមគោរពអរគុណសម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានផ្តល់ឱកាសអោយខ្ញុំបាទបានចូលរួមជួយដោះស្រាយបញ្ហាវិ-វាទនានាជូនបងប្អូនប្រជាពលរដ្ឋ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម បញ្ឈប់របាយការណ៍ភូតកុ.ហក់ និងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើ-ស-អើ-ង៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post