header ads

Sponsor

កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ សហការ ជាមួយកកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ មុខសញ្ញាតែងធ្វើសកម្មភាពកំហែងយកទូរស័ព្ទព្រះសង្ឈតាមវត្តអារាម វេលាម៉ោង០៧ព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ ហើយបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធី ។

យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្លបូរី បានឲ្យដឹងថា៖ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញា តែងធ្វើសកម្មភាពកំហែងយកទូរស័ព្ទព្រះសង្ឈតាមវត្តអារាមនោះ ។

ក្នុងការស្រាវជ្រាវនេះសមត្ថកិច្ចបានធ្វើឡើងរយៈពេល២ថ្ងៃ រហូតដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧ព្រឹក បានឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់មាន៖ ទី១ ឈ្មោះ គ្រី ម៉ៅ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិក្បាលស្ពាន ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង។ ទី២ ឈ្មោះ ហ៊ាង ឆានុន ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិអូរស្បែប្រើស ឃុំអំពឹលប្រាំដើម ស្រុកបវេល ខេត្តបាត់ដំបង។ និងទី៣ ឈ្មោះ ឈុន សាវអិន ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិម៉ាកឃ្លឿ ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។
លោកអធិការបានបញ្ជាក់ថា៖ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចធ្វើការដកហូតបានវត្ថុតាងមាន ១-ទូរសព្ទ០៣គ្រឿង,២-អាយផែត០១គ្រឿង,៣-កាំភ្លើងខ្លីបាញ់គ្រាប់កង់០១ដើម,៤-កាំបិតសាំម៉ូរ៉ៃ០១ដើម,៥-ម្សៅក្រាមពណ៌សថ្លាសង្ស័យថ្នាំញៀនចំនួន០៩កូនថង់,និង៦-កូនថង់សំរាប់ច្រកថ្នាំញៀនមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ កំពុងសួរនាំនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ដើម្បីរៀបចំសំណុំរឿងតាមនិតិវិធី ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post