header ads

ការអភិវឌ្ឍសំណង់លំនៅឋាននាពេលបច្ចុប្បន្ន កំពុងតែសាងសង់យ៉ាងមមាញឹកជាមួយនឹង លំនៅឋានជាច្រើនប្រភេទ នៅជុំវិញរាជធានីភ្នំពេញ។ ក្នុងនោះផងដែរ លំនៅឋានមួយប្រភេទ ដែលគេមិនអាចមើលរំលងបាន នោះគឺហ្សបហោស៍ ដែលជាលំនៅឋាន កំពុងតែទទួលបានការពេញចិត្ត នឹងចង់បានពីសំណាក់អតិថិជន ព្រោះថាលំនៅឋានប្រភេទនេះ អាចប្រកបអាជីវកម្ម ព្រមទាំងអាចស្នាក់នៅផងដែរ។

យើងខ្ញុំសូមណែនាំហ្សបហោស៍ម៉ាជេស្ទីក ជាហ្សបហោស៍ដ៏ថ្មីសន្លាងមួយ របស់បុរី ប៉េង ហួត ត្រូវបានរចនាឡើងយ៉ាងល្អប្រណិតថ្មីបែបអឺរ៉ុប យ៉ាងពិសេស​ដោយផ្តោតលើគុណភាព សោភ័ណភាព និង សាកសមសម្រាប់ការប្រកបអាជីវកម្ម និងការិយាល័យទំនើប មានកំពស់ ៣​ជាន់ ជាមួយផ្ទៃសំណង់ទំហំ 4.5m x 14m បែងចែកជា 4បន្ទប់គេង និង 5បន្ទប់ទឹក និងទីធ្លាមុខផ្ទះសម្រាប់ចតរថយន្តធំទូលាយ ព្រមជាមួយសម្ភារៈបន្ថែមជូនដែលមានដូចជា ទូតាំងទូរទស្សន៍ ទូតាំងសម្ភារៈ ស៊ុមច្រកចូល ទូចង្ក្រានលើក្រោម​ ស៊ីងលាងចាននិងម៉ាស៊ីនបឺតផ្សែង ផងដែរ។ ហ្សបហោស៍ ម៉ាជេស្ទីក អាចចូលរួមធ្វើឱ្យអាជីវកម្មដ៏សម្បូរបែបរបស់លោកអ្នកជោគជ័យក្នុងពេលអនាគតដ៏ខ្លី ជាមួយផ្នែកខាងក្នុងដែលត្រូវបានរចនាឡើងស័ក្ដិសមសម្រាប់គ្រប់ប្រភេទអាជីវកម្ម ចំណែកឯការរចនាខាងក្រៅដែលមានការច្នៃប្រឌិតបែបក្លាសស៊ិកពិតជាធ្វើឱ្យអាជីវកម្មរបស់លោកអ្នកកាន់តែមានភាពទាក់ទាញ និងផ្ដល់នូវទំនុកចិត្តដល់អតិថិជនបន្ថែមទៀត។ ហ្សបហោស៍ ម៉ាជេស្ទីក ប្រភេទថ្មីនេះ អាចរកបាននៅទីតាំងក្នុងតំបន់ដ៏មានសក្តានុពលពាណិជ្ជកម្ម ៣ធំៗ រួមមាន តំបន់បឹងស្នោ មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) និងផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ)។

សម្រាប់តំបន់បឹងស្នោរ ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុងគម្រោងដឹស្តាផ្លាទីនីម ខេភីថល វ័ន តាមបណ្តោយផ្លូវជាតិលេខ1 ផ្ទាល់តែម្តង ដែលមានចំងាយត្រឹមតែ 5នាទីប៉ុណ្ណោះពីស្ពានព្រះមុនីវង្ស (ច្បារអំពៅ) គឺជាបណ្តុំនៃសហគមន៍ទំនើបចម្រុះដ៏ថ្មីសន្លាងមួយ និងជាតំបន់សក្តានុពលពាណិជ្ជកម្មដ៏មមាញឹកមួយនាពេលអនាគត សម្រាប់ការប្រកបអាជីវកម្ម ក្នុងការផ្គត់ផ្គង់តម្រូវការរបស់ប្រជាជនរាប់ម៉ឺនគ្រួសារដែលកំពុងរស់នៅក្នុងគម្រោងមេ ហ្គ្រេនស្តាផ្លាទីនីមទាំងមូល ព្រមទាំងប្រជាជនដែលរស់នៅក្នុង​ ទឹកដីខណ្ឌច្បារអំពៅនេះផ្ទាល់ផងដែរ។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏ជាចរន្តផ្លូវចេញចូលថ្មី​ដ៏សំខាន់មួយទៀតដែលតភ្ជាប់ពីផ្លូវជាតិលេខ1 ឆ្ពោះទៅកាន់  មហាវិថីក្លាស្ទ័រ ដែលជាបណ្តុំពាណិជ្ជកម្មដ៏សម្បូរបែប ព្រមទាំងតភ្ជាប់ទៅមហាវិថី អេកូ ខលឡិកសិន ដែលជាមហាវិថីសួនសាធារណៈ មានប្រវែងជាង 2 គីឡូម៉ែត្រ រួមជាមួយផ្លូវសម្រាប់ជិះកង់ ​និងផ្លូវរត់ Marathon   ស្តង់ដាអន្តរជាតិដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា។ គម្រោងដ៏ថ្មីសន្លាងនេះ ក៏តភ្ជាប់ ទៅកាន់គម្រោង ភីអេច យូរ៉ូផាក ដែលជាសួនកម្សាន្តបែបអឺរ៉ុបដំបូងគេ ​និងមានតែមួយគត់ក្នុងរាជធានីភ្នំពេញ។

ងាកមកតំបន់មហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក  ស្ថិតគម្រោង ដឹស្តាដាយមិន ជាគម្រោងមួយក្នុងតំបន់ដ៏មានសក្តានុពលនៃមហាវិថីសម្តេចតេជោ (៦០ម៉ែត្រ) ដែលពោរពេញទៅដោយគម្រោងអភិវឌ្ឍអចលនទ្រព្យចម្រុះនានា ព្រមទាំង​គម្រោងអភិវឌ្ឍផ្សារទំនើប និងតំបន់ពាណិជ្ជកម្ម ប្រមូលផ្តុំគ្នា នៅលើតំបន់តែមួយ ដែលធ្វើអោយការប្រកបអាជីវកម្ម និងការរស់នៅរបស់លោកអ្នកកាន់តែមានភាពសម្បូរបែប។ គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍ទំនើបសម្រាប់ការរស់នៅដ៏ល្អប្រសើរបំផុត ជាមួយនឹងការអភិវឌ្ឍន៍ចម្រុះដែលមានផ្លូវតភ្ជាប់ទៅកាន់ផ្លូវជាតិលេខ២ ក្នុងគម្រោងផ្ទាល់ ដែលបានបែងចែកជាតំបន់សម្រាប់ការរស់នៅ និងតំបន់សម្រាប់ពាណិជ្ជកម្ម ជាពិសេសផ្សារទំនើប ភី​អេច ដាយមិនផ្លេស ត្រូវបានសាងសង់ឡើងជាមួយនឹងរចនាបថដ៏ប្រណីតដ៏ល្អឥតខ្ចោះ បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ ដែលមានភាពលេចធ្លោជាងគេក្នុងតំបន់ ផ្តល់​ជូន​លោកអ្នក​នូវ​ការ​កម្សាន្ត និង​ជម្រើស​ហាង​ទំនិញ សេវាកម្ម​រាប់​រយ​ប្រភេទ រួមទាំងសាលសន្និសីទ ក្លឹបហាត់ប្រាណ អាងហែលទឹក អមទៅដោយសួនច្បារ ដែលពោរពេញដោយសោភ័ណភាព បែបធម្មជាតិពណ៌បៃតងដ៏ស្រស់បំព្រងផងដែរ។

ចុងក្រោយតំបន់ផ្លូវក្រវ៉ាត់ក្រុងទី២ (៥០ម៉ែត្រ) ហ្សបហោស៍ ម៉ាជេស្ទិក ស្ថិតក្នុង​គម្រោងដឹស្តា មេរាហ្គាដិន  ជាគម្រោង នៅលើផ្លូវក្រវាត់ក្រុងទី2 (ផ្លូវ50ម៉ែត្រ) ដែលមានចំងាយត្រឹមតែ 3 នាទីប៉ុណ្ណោះ  ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន (60ម៉ែត្រ) គម្រោងនេះផ្ទាល់ ជាបណ្តុំសហគមន៍សម្រាប់ការរស់នៅដ៏ល្អប្រសើរនិងការអភិវឌ្ឍន៍ចំរុះ  ជាមួយ អគារពាណិជ្ជកម្ម បែបទាន់សម័យសមស្របទៅតាមស្តង់ដារអន្តរជាតិ រុក្ខវិថីពោរពេញទៅដោយ លំហធម្មជាតិបៃតង អមដោយផ្កាចម្រុះពណ៌ ព្រមជាមួយក្លឹបហាត់ប្រាណបែបទំនើបទាន់សម័យ សួនច្បារដ៏ស្រស់បំព្រង ធំជាងគេ វេទិកាសិល្បៈកណ្តាលសួនច្បារ ទីធ្លាកីឡា និងទីតាំងពិចនិចសម្រាប់គ្រួសារនិងសួនកុមារ ដែលផ្តល់ជូននូវបរិយាកាសបរិសុទ្ធ ពិតជាធ្វើអោយការរស់នៅប្រកបដោយផាសុកភាព និងភាពស្រស់ថ្លាទ្វេដង ថែមទាំងមានតំបន់ពាណិជ្ជកម្ម ពោរពេញទៅដោយហាងទំនិញ សេវាកម្ម និងអគារពាណិជ្ជកម្ម សម្រាប់បំពេញតម្រូវការក្នុងតំបន់។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងមកកាន់ទូរសព្ទលេខ 015 90 6789 , Telegram: Borey Peng Huoth ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុក Facebook:www.facebook.com/boreypenghuoth

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post