header ads

Sponsor

យប់ថ្ងៃសៅរ៍ ០២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០២១ ក្រោមការដឹកនាំ និងបញ្ជាដោយផ្ទាល់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ដើម្បីត្រៀមបង្ការទុកជាមុនក្នុងករណីមានជំនន់ស្ទឹងព្រែកត្នោតកើតឡើង បានចាត់លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម និងជាប្រធានមុខព្រួញខេត្តកណ្តាល និងក្រុមការងារបច្ចេកទេស សហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមរាជធានីភ្នំពេញ ចុះធ្វើការតម្លើងបន្ថែមសន្លឹកទ្វារកម្ពស់ ១ ម៉ែត្រ ទទឹង ១,៨០ ម៉ែត្រ លើសន្លឹកទ្វារចាស់ ចំនួន ១៥ ប្រឡោះ បន្ថែមទៀត នៅលើសំណង់ទ្វារទឹក ១៥ ដែលមានទីតាំងស្ថិតនៅតាមបណ្តោយទំនប់ ៧ មករា សង្កាត់សាក់សំពៅ ខណ្ឌដង្ហោ រាជធានីភ្នំពេញ ៕​

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post