សង្គម
នាថ្ងៃទី១ ខែវិច្ឆិកា ឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចូលរួមពិធីប្រគល់-ទទួលរថយន្តជប៉ុន ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយ ឯកឧត្តម ឯកអគ្គរាជទូតបានប្រគល់រថយន្តជប៉ុនចំនួន៣៩គ្រឿង សម្រាប់ការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។
ប្រទេសជប៉ុន នឹងបន្តសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីភាពជោគជ័យនៃការធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ របស់កម្ពុជា។
តាមរយៈទំព័ររបស់ឯកឧត្តម ប្រាក់ សុខុន បានចាត់ទុកថាគម្រោងជំនួយនេះគឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធានអាស៊ាន ជាពិសេស ក្នុងការរៀបចំឡូជីស្ទីក។ កម្ពុជាសូមអរគុណ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ។