header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ពិធីករដ៏ល្បីឈ្មោះមួយរូបគឺ​​​​​​​​​​​​​​​​ លោក អេង ឬទ្ធី ​​​​​​​​​​​​​​​​ដែលជាស្វាមីតារាជើងចាស់ ​​​​​​​​​​​​​​​​​​​​​​​​​​អ្នកនាង ស៊ឹមសូលិកា ​​​​​​​​​​​​​​​​កំពុងតែជោគជ័យលើមុខជំនួញហើយ ស្រាប់តែថ្មីៗនេះក៏កំពុងជោគជ័យលើការងារផងដែរ ​​​​​​​​​​​​​​​​ក្រោយពីត្រូវបានលោកជំទាវ​​​​​​​​​​​​​​​​ ហ៊ុន ម៉ាណា អគ្គនាយិកាវិទ្យុ និងទូរទស្សន៍បាយ័ន ​​​​​​​​​​​​​​​​ប្រគល់តួនាទីដ៏ធំមួយ។​​​​​​​​​​​​​​​​

មានសិល្បករជាច្រើនបានចូលរួមផ្ញើសារត្រេកអរ​​​​​​​​​​​​​​​ ព្រមទាំងទទួលបាច់ផ្កាផងដែរ ​​​​​​​​​​​​​​​​ក្រោយទទួលតំណែងជាប្រធានក្រុមពិធីករ-ពិធីការិនី​​​​​​​​​​​​​​​​ ផ្នែកសិល្បៈរបស់ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន​​​​​​​​​​​​​​​​ នៃក្រុមហ៊ុនបាយ័នព័ត៌មាន។​​​​​​​​​​​​​​​​

ជាមួយគ្នានេះដែរ ​​​​​​​​​​​​​​​​លោក អេង ឬទ្ធី ​​​​​​​​​​​​​បានសម្ដែងក្តីរំភើប ​​​​​​​​​​​​​​​​ត្រេកអរ ដោយថ្លែងអំណរគុណថា «អរគុណសន្តិភាព  អរគុណទេវតាដើរដី​​​​​​​​​​​​​​​​ សូមគោរពអរគុណលោកជំទាវ ហ៊ុន ម៉ាណា​​​​​​​​​​​​​​​​ អគ្គនាយិកានៃអគ្គនាយកដ្ឋានវិទ្យុ​​​​​​​​​​​​​​​​​​​ ​និងទូរទស្សន៍បាយ័ន ដែលជានិច្ចកាលតែងតែផ្តល់នូវក្តីមេត្តា ករុណាដល់រូបខ្ញុំបាទ ​​​​​​​​​​​​​​​​។ សូមទេវតាតាមថែរក្សាលោកជំទាវ​​​​​​​​​​​​​​​​ និងស្វាមី បុត្រាបុត្រីព្រមទាំងក្រុមគ្រួសារ ​​​​​​​​​​​​​​​​ជួបប្រទះតែព្រះពុទ្ធពរបួនប្រការ អាយុ វណ្ណ: សុខ: ​​​​​​​​​​​​​​​​ពល: កុំបីឃ្លៀងឃ្លាតឡើយ»​​​​​​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post