header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

​​​​​​​​​​​​​​​​​សៀមរាប ៖ សម្តេចអគ្គមហាសេនាបតីតេជោ ​​​​​​​​​​​​​​​​​ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ​​​​​​​​​​​​​​​​​ តាមរយៈឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានផ្តល់ថវិកា២០លានរៀល ​​​​​​​និងផ្ទះ២ខ្នងដល់គ្រួសារក្មេងប្រុស គង់ សីហា​​​​​​​​​​​​​​​​​ អាយុ៧ឆ្នាំ រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ​​​​​​ស្រុកបន្ទាយស្រី ខេត្តសៀមរាប។​​​​​​​​​​​​​​​​​

បន្ទាប់ពីសម្តេចបានឃើញរូបភាពក្មេងប្រុសរូបនេះ ​​​​​​​​​​​​ឈរដោះស្បែកជើង ​​​​​​​​​​​​​​​​​ពាក់ម៉ា-ស និងមានចងព្យួរស្បោងកាតចា-ក់វ៉ា-ក់-សាំ-ងនៅនឹងក ពេលទៅរៀននៅសាលាបឋមសិក្សាជ័យ។ ក្រៅពីនេះរដ្ឋបាលខេត្តសៀមរាបក៏បានផ្តល់ទូរស័ព្ទ និងស្បៀងអាហារមួយចំនួនទៅដល់គ្រួសារក្មេងប្រុស គង់ សីហា នេះផងដែរ។​​​​​​​​​​​​​​​​​

ក្មេងប្រុស គង់ សីហា​​​​​​​​​​​​​​​​​ ជាសិស្សរៀនថ្នាក់ទី១ ន​​​​​​​ៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក​​​​​​​​​​​​​​​​​ មានប្អូនស្រីម្នាក់ទៀតអាយុ៣ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត​​​​​​​​​​​​​​​​​ ដែលមាន​ឳពុកម្តាយ​ជាកសិករដើរប្រវាស់ដី​​​​​​​ស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដី​ស្រែចម្ការផ្ទាល់ខ្លួន​សម្រាប់ធ្វើនោះទេ។​​​​​​​​​​​​​​​​​ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ ​​​​​​​​​​​​​​​​​ដោយសារតែមិនទាន់អាចចូលរៀនបាន​​​​​​​​​ តែដល់ពេលសាលាបើកទទួលឱ្យចូលរៀន​​​​​​​​​​​​​​​​​ ទើបយក​កូនមកផ្ញើរជាមួយមីង ឬអ្នកជិតខាងនៅជាប់ផ្ទះឱ្យជួយមើល និងដើម្បីឱ្យកូនបាន​ចូលរៀននឹងគេ។​​​​​​​​​​​​​​​​​

ឯកឧត្តម ទៀ សីហា បានមានប្រសាសន៍ថា ​​​​​​​​​​​​​​​​​ដោយសារតែក្មួយប្រុសមានចិត្តចង់រៀនសូត្រ​​​​​​​​​​​​​​​​​ តែជីវភាពក្នុងគ្រួសារមានការលំបាក​​​​​​​​​​​​​​​​​ ដូច្នេះហើយបានជាសម្តេចទាំងទ្វេ ក៏ដូចជាសប្បុរសជន​ផ្សេងៗ​ជាច្រើនបានជួយដល់ពួកគាត់ ​​​​​​​​​​​​​​​​​អាចឱ្យក្មេងប្រុសនេះ​ មានសម្ភារបានរៀនសូត្រ និងមាន​ផ្ទះសម្បែងរស់នៅដូចជាគេដូចឯង។​​​​​​​​​​​​​​​​​

ជាមួយគ្នានេះ ឯកឧត្តម​​​​​​​​​​​​​​​​​ ក៏បានណែដល់ឪពុកម្តាយរបស់កុមារ គង់ សីហា ត្រូវតែឱ្យកូនទៅរៀន​​​​​​​​​​​​​​​​​ ដោយ​ខាងអាជ្ញាធរ និងជួយជ្រោមជ្រែង។ ​ហើយអាជ្ញាធរក៏កំពុងសិក្សាមើល ដើម្បីរកវិធី​ជួយ​គាត់ដើម្បីមានមុខរបរ ឬការងារធ្វើនៅក្នុងភូមិ​ ងាយស្រួលឱ្យកូនៗបានរៀនសូត្រ ទទួលបានចំណេះដឹង។​​​​​​​​​​​​​​​​​

សូមបញ្ជាក់ថា ​​​​​​​​​​​​​​​​​សម្រាប់ផ្ទះ២ខ្នងដែលសម្តេចផ្តល់ជូននេះ ១ខ្នងជូនដល់គ្រួសារក្មេងប្រុស គង់ សីហា និង១ខ្នងទៀតផ្តល់ជូនដល់គ្រួសារប្អូនស្រីរបស់ម្តាយ​​​​​​​​​​​​​​​​​ គង់ សីហា ដែលមានជីវភាព​ខ្វះខាតដែរ៕​​​​​​​​​​​​​​​​​ 

អត្ថបទ BTV News

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post