header ads

Sponsor

សង្គម

អាម៉ាប៉ាប៉ាញ៉ូស

ក្រុមគ្រួសារតារាកំប្លែង ​​​​​​​​​​​សង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក ​​​​​​​​​​​សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន​​​​​​​​​​​ ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។​​​​​​​​​​​

នេះបើតាមលោកអ៊ឹមជីវ៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ​​​​​​​​​​​ លោកបានឲ្យដឹងថា លោកបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង ក​​​​​​​​​​​ា ឆយ លោក សង់សេត និងអ្នកនាង ​​​​​​​​​​​សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស !​​​​​​​​​​​

ព​​​​​​​​​​​េលទៅជួបពួកគាត់គឺ ​​​​​​​​​​​ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ ​​​​​​​​​​​គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ​​​​​​​​​​​ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនប​​​​​​​​​​​ានហើយបើទុកយូរតទៀតគឺគ្មានលទ្ធភាពសងគេទេ ។​​​​​​​​​​​

តារាចំរៀង អ្នកនាង ​​​​​​​​​​​សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឺដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យា-បាលជំ-ងឺប្អូននៅប្រទេសវៀតណាមផង ​​​​​​​​​​​នៅប្រទេសថៃផង​​​​​​​​​​​ នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ​​​​​​​​​​​។

ពេលជួបព្រឹកមុិញនេះគឺស្ថានភាពរបស់តារាកំប្លែងឪសង់សុីស មិនអាចនិយាយបានដូចមុនឡើយ បានត្រឹមតែញញឹមនិងស្រក់ទឹកភ្នែកតែប៉ុណ្ណោះ​​​​​​​​​​​ ។ ជូនដំណឹងដោយលោក អុឹម ជីវ៉ា សូមស្ដាប់បទសម្ភាសន៍ខាងក្រោមនេះ៖​​​​​​​​​​​

@AmapapaNews

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post