សង្គម
ក្រុមគ្រួសារតារាកំប្លែង លោកតាសង់ សុីស ស្រក់ទឹកភ្នែក ដោយសារតែជាប់បំណុលគេច្រើនពេក សុខចិត្តលើកដៃសុំអោយបងប្អូនជួយទិញផ្ទះគាត់ផង ដើម្បីបានលុយទៅសងបំណុលគេដែលជំពាក់មានចំនួន ជាង ១០មុឺនដុលារ ដោយផ្ទះគាត់លក់ពីល្វែងជាប់គ្នាមាន៩បន្ទប់ លក់ក្នុងតម្លៃ ២២មុឺនដុល្លារ។
នេះបើតាមលោកអ៊ឹមជីវ៉ា បានឲ្យដឹងនៅព្រឹកថ្ងៃទី ០៣ ខែវិច្ឆិកានេះ លោកបានឲ្យដឹងថា លោកបានធ្វើដំណើរទៅផ្ទះតារារូបនេះ បានជួបជាមួយតារាកំប្លែងឪសង់សុីស អ្នកនាង កា ឆយ លោក សង់សេត និងអ្នកនាង សុន ស្រីពេជ្រ នៅជិតផ្សារឈូកមាស ទម្រាំលើកដៃសុំអោយបងប្អូនជួយនេះគឺមិនមែនលើកដៃសុំអំណោយជាលុយកកាក់ទេ គឺសុំអោយបងប្អូនដែលមានថវិការច្រើនជួយទិញផ្ទះគាត់ផង ព្រោះពី១ថ្ងៃទៅមួយថ្ងៃរកចំនូលមិនបានហើយបើទុកយូរតទៀតគឺគ្មានលទ្ធភាពសងគេទេ ។
តារាចំរៀង អ្នកនាង សុន ស្រីពេជ្រ បាននិយាយថា មូលហេតុនៃការជំពាក់បំណុលនេះគឺដោយសារតែមួយរយៈមុននេះគឺខ្ចីគេទៅព្យា-បាលជំ-ងឺប្អូននៅប្រទេសវៀតណាមផង នៅប្រទេសថៃផង នៅខ្មែរផង រហូតវាកើនបំណុលច្រើនបែបនេះ ។
នៅយប់ថ្ងៃទី ០៤ ខែវិច្ឆិកា នេះ តារាចម្រៀងសុន ស្រី ពេជ្រ បានឲ្យដឹងថា ៖រយៈពេល3ថ្ងៃដែលគិតចាប់តាំងពីថ្ងៃទី២ ខែវិច្ឆិកា ២០២១ នេះគឺលោកឪពុកនាងខ្ញុំទទួលបានថវិការតាមរយៈ ABA របស់នាងខ្ញុំផ្ទាល់ និងអេស៊ីលីដា ក៏ដូចជាតាមវីងផងដែរនោះគឺសរុបជាទឹកប្រាប់ចំនួន 5.778$ ។
នេះជាក្តីស្រលាញ់ របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសដែលលោកនៅគិតពីសុខទុក្ខលោកឪពុកនាងខ្ញុំជាសិល្បករផ្នែកកំប្លែងជើងចាស់ អីលូវលោកមានវ័យចាស់ជរា និងមានជំ-ងឺប្រចាំកាយផង ហើយលោកឪពុកនាងខ្ញុំបានជួបជាមួយកិច្ចសម្ភាសន៍ផេកសិល្បៈករ កម្ពុជារបស់លោក អុឹម ជីវ៉ា កន្លងថ្មីៗ ដោយមានបងប្អូនខ្មែរនៅស្រលាញ់ គោរព និងចង់ដឹងពីសុខទុក្ខរបស់គាត់ និងបាត់មុខរយៈពេលច្រើនឆ្នាំ
ដូច្នេះពុកម៉ែបងប្អូនក៏សុំអាខោនធនាគាររបស់នាងខ្ញុំដើម្បីជូនថវិការតិច ច្រើនក្តីដែលនេះជាសទ្ធារបស់អស់លោកចំពោះលោកឪពុកនាងខ្ញុំ ហើយប្រសិនបើពុកម៉ែបងប្អូនចង់ជួយថវិការដល់លោកឪពុកនាងខ្ញុំគឺតាមរយៈលេខអេប៊ីនេះ ABA 000475580 sun pich , អេស៊ីលីដា 09000217391517 Son makara ( បញ្ជាក់ជាកុងក្មួយ )
លេខទូរស័ព្ទ 016573537 / 085939444 ជាចុងក្រោយនាងខ្ញុំអរគុណនូវទឹកចិត្តដ៏ថ្លាថ្លៃរបស់ពុកម៉ែបងប្អូនទាំងក្នុងនិងក្រៅប្រទេសសូមជួបតែសេចក្តីសុខ សុខភាពល្អ ឈ្នះអស់រោគាទាំងឡាយ និងជោគជ័យគ្រប់ភារៈកិច្ច។