សង្គម
អាម៉ាប៉ាប៉ាញ៉ូស
សមត្ថកិច្ចខេត្តបន្ទាយមានជ័យបានឲ្យដឹងថា ជ្រូកកណ្ដុរក្លាស្សេចំនួន១៦០ក្បាល ដឹកតាមរថយន្ត១គ្រឿង នាំចូលតាមច្រករបៀងចេញពីប្រទេសថៃ ត្រូវបានក្រុមអន្តរាគមន៍សហការជាមួយ កម្លាំងនគរបាលការិយាល័យប្រឆាំងប.ទល្មើ.សសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃា.ត់បាននៅវេលាម៉ោង១១យប់ នៅថ្ងៃទី ០៤ ខែវិច្ឆិការ ឆ្នាំ២០២១ នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ រស់ អៀម នាយការិយាល័យ នគរបាលប្រឆាំងប.ទល្មើ.សសេដ្ឋកិច្ចបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មាន កំលាំងសមត្ថកិច្ចចម្រុះបានចេញស្ទាក់ចាប់បានរថយន្ត១គ្រឿងម៉ាកសាំយ៉ុង ពណ៍សំបកឳឡឹកពាក់ស្លាកលេខ ពោធិ៍សាត់ 2A-1140 នៅត្រង់ចំណុចមុខវត្តខ្លែងពណ៍ ភូមិខ្លែងពណ៍ ឃុំស្លក្រាម ស្រុកស្វាយចេក
ជាមួយគ្នានោះសមត្ថកិច្ចបានឃាត់.ខ្លួនអ្នកបើកបរម្នាក់ ឈ្មោះ យនសាម៉េត អាយុ ៣៧ឆ្នាំមានទីលំនៅ នៅភូមិស្រឡៅជ្រុំ ឃុំ សិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្រោយពីឃា.ត់រថយន្តហើយកម្លាំងចម្រុះឆែ.ក.ឆេ.ក្នុងរថយន្តរកឃើញ ជ្រូកក្លាស្សេចំនួន ១៦០ក្បាល។
លោកនាយការិយាល័យ បានបញ្ជាក់ថាក្រោយពីពិនិត្យជាក់ស្ដែងឃើញថាពុំមានលិខិតអនុញ្ញាតិឲ្យដឹកជញ្ជូននិងមានការដឹកជញ្ជូនមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស មានការប្រែប្រួលសភាពដើម និងមានក្លិ.នស្អុ.យ ទើបមន្ត្រីចម្រុះបានធ្វើការស.ម្រេចដុ.តកំ.ទេ.ចចោល នៅវេលាម៉ោង ១២ និង ៣០នាទី រសៀល នៅថ្ងៃទី ០៤ ខែវិច្ឆិការ ឆ្នាំ២០២១ តែម្តង ។
ចំណែកម្ចាស់រថយន្តនិងរថយន្តកម្លាំងសមត្ថកិច្ចចម្រុះរៀប.ចំសំ.ណុំរឿ.ងចា.ត់ការតា.មនិ.តិ.វិ.ធី៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ