សង្គម
អាម៉ាប៉ាប៉ាញ៉ូស
វេលាម៉ោង២រសៀលថ្ងៃព្រហស្បតិ៍ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១ មានភ្លៀងធ្លាក់មួយមេយ៉ាងធំគួអោយចម្លែកបំផុត រយៈពេល១៦ឆ្នាំកន្លងផុតទៅហេីយមិនដែលជួបប្រទះទេ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ម៉ុង ឫទ្ធីសែនជ័យមាននីវ៉ូខ្ពស់ជាងទឹកសមុទ្រ105m។ នេះបើតាមប្រសាសន៍ឯកឧត្តមបណ្ឌិតថ្លែងឲ្យដឹងតាមរយៈបណ្ដាញសង្គម។
លោកបានឲ្យដឹងបន្តទៀតថា៖ ស្រាប់ថ្ងៃនេះមានទឹកជំ.ន.ន់ទឹកភ្លៀងជ.ន់លិចប្រមាណជា១០នាទី ដូចច្នេះហេីយទេីបបានជាខ្ញុំចុះមកពិនិត្យមេីល បញ្ជាអោយក្រុមការងារបច្ចេកទេសសំណង់និងក្រុមគ្រឿងចក្រ ដាក់លូមុខ1.50m x 1.50m x 2 m ប្រវែង570m ដេីម្បីរំដោ-ះជំ.ន.ន់ទឹកភ្លៀងខ្លាចក្រែងកេីតមានបន្តទៀត ។