សង្គម
បទ ”Are you ok” របស់ផលិតកម្ម Galaxy Navatra បានបង្ហោះលើ channel youtube ថ្មីមួយរបស់ខ្លួន មានឈ្មោះថា CAM-POP Galaxy Navatra នៅម៉ោង ៧ព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ តាមការសង្កេតមើលត្រឹមតែ ត្រឹមតែមួយថ្ងៃតែប៉ុណ្ណោះមានអ្នកចូលទស្សនាច្រើនលើសលប់រហូតដល់ជាង៥លានដង។
បទ«Are you ok» ដែលច្រៀងដោយកញ្ញា តន់ ចន្ទសីម៉ា ជាតារាចម្រៀងវ័យក្មេងដែលកំពុងតែមានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន ហើយបទចម្រៀងមួយនេះបានប្រើពេលផលិតជាច្រើនថ្ងៃ ដោយការចំណាយប្រាក់រាប់ម៉ឺនដុល្លារ ព្រមទាំងមានការយកចិត្តទុកដាក់ជាខ្លាំងពីថ្នាក់ដឹកនាំផលិតកម្ម ដើម្បីបំពេញតម្រូវការអ្នកគាំទ្រ។
យ៉ាងណាក៏មានអ្នកមិនពេញចិត្តផងដែរចំពោះខ្លឹមសារពាក្យពេជន៍ដូចជាពាក្យទាំងនេះ៖
Your mouth like a river = មាត់អ្នកឯងហូរដូចទន្លេ
You big liver = អ្នកឯងថ្លេីមធំនោះធំ
You have to keep your mouth to eat chicken = ទុកមាត់ស៊ីមាន់
រហូតដល់មានផេ ក អប់រំគំនិតមួយ Re-IDEA បានលើកឡើងសួរតែម្ដងថា៖ សូមសួរបន្តិចឃ្លានេះ នរណាជាអ្នកនិពន្ធ ? ទោះឪបណ្ឌិតអក្សរសាស្រ្តអង់គ្លេសមកពី Oxfords ក៏មិនយល់ដែរ! បែប Google Translation? គ្រាន់តែឆ្ងល់អ្នកនិពន្ធមានកូនរៀនអង់គ្លេសឬអត់ បើមិនច្បាស់ គួរឱ្យកូនពិនិត្យសិនចាំសរសេរក៏មិនអីដែរ ? ហើយអ្នកច្រៀងក៏មិនយល់ទៀត អាយុក្មេងចឹង ឆ្លៀតរៀនអង់គ្លេសpart timeខ្លះទៅ ទាន់ខ្លួននៅក្មេង។
មើលខាងក្រោមការរៀបរាប់គឺលោក ហេង ឡុង ប្រធានសមាគមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដែលជាអ្នកបញ្ចេញស្នាដៃសរសេរទំនុកច្រៀងនេះ។